កូរ៉េខាងត្បូង ៖ ខណៈពេលដែលអ្នកខ្លះអាចនឹងមិនមានសំណាង ទទួលបានពរជ័យគ្រប់គ្រាន់ក្នុងការដែលមានឯកសណ្ឋានឬកូដសំលៀកបំពាក់សាលារៀនដែលត្រឹមត្រូវនោះ ក៏មានសាលារៀនជាច្រើននៅជុំវិញពិភពលោកបានរចនាឯកសណ្ឋានសិស្សសិស្សរបស់ពួកគេប្លែកៗ និងស្អាតៗផងដែរ។
ទន្ទឹមនឹងនេះ ប្រហែលជាអ្នកប្រហែលជាធ្លាប់បានឃើញ ការប្រែប្រួលមួយចំនួននៃឯកសណ្ឋានសិស្សសាលាកូរ៉េតាមរយៈ K-Dramas ឬប្រព័ន្ធផ្សព្វផ្សាយសង្គមរួចមកហើតប៉ុន្តែការពិតគឺថា មិនមែនឯកសណ្ឋានទាំងអស់ ត្រូវបានធ្វើឱ្យដូចៗគ្នានោះទេ។
ខាងក្រោមនេះ គឺជាឯកសណ្ឋានសាលាទាំង៦ដែលត្រូវបានជ្រើសរើសដោយជនជាតិកូរ៉េផ្ទាល់ ថាពិតជាស្រស់ស្អាត ថែមទាំងមានតារាល្បីៗបានរៀននៅទីនោះនិងពាក់សមម្លៀកបំពាក់ទាំងនេះផងដឬែរ។
សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ៖
១. Lila Art High
LilaArt High ត្រូវបានចូលរួមដោយ Idol ល្បីល្បាញជាច្រើនដែលនោះគឺជាសាលាវិទ្យាល័យសិល្បៈដ៏សំខាន់មួយ ក្នុងចំណោមវិទ្យាល័យសិល្បៈក្នុងទីក្រុងSeoul ឯកសណ្ឋានរបស់ពួកគេមានពណ៌លឿងហើយពណ៌ទឹកសមុទ្រគឺជាពណ៌ចម្បងរបស់ពួកគេ។
២. Hanlim Multi Arts High
HanlimMulti Arts High គឺជាវិទ្យាល័យដ៏ល្បីល្បាញមួយ ក្នុងប្រទេសកូរ៉េខាងត្បូងជាពិសេសសម្រាប់អ្នកគាំទ្រ K-Pop បរទេស Idol ជាច្រើនបានបញ្ចប់ការសិក្សាពីសាលានេះ ហើយឯកសណ្ឋាននេះមានការពេញនិយមសម្រាប់ការរួមបញ្ចូលគ្នារវាងពណ៌ខៀវក្រម៉ៅ និងពណ៌ក្រហម ព្រមទាំងសមនៃអាវនិងសំពត់ដែលមានរាងស្រឡូន រួមបញ្ចូលជាមួយនឹង អាវក្រៅ និងក្រវ៉ាត់កដ៏សមឥតខ្ចោះផងដែរ។
៣. Chungnam Foreign Language High School
ក្នុងករណីនេះ Ken និង Kyungri បានពិតជាមិនបានរៀននៅសាលានេះនោះទេ ប៉ុន្តែពួកគេបានពាក់ឯកសណ្ឋានសម្រាប់ព្រឹត្តិការណ៍មួយ ហើយសម្រាប់ឯកសណ្ឋានសាលាដែលមានភាពល្បីល្បាញនេះគឺដោយសារ ផ្នត់សំពត់សម្រាប់សិស្សស្រី ដែលរចនាបានយ៉ាងស្អាតជាគូជាមួយនឹងអាវ។
៤. Kyewon Arts High School
Kim Go Eun បានចូលរៀននៅវិទ្យាល័យសិល្បៈនេះ ហើយត្រូវបានគេនិយាយថា ប្រជាប្រិយភាពរបស់នាងបានធ្លាក់ចុះ ដោយសារតែរូបរាងដ៏ស្លូតបូតរបស់នាង ឯកសណ្ឋានសាលានេះមានអាវក្រៅពណ៌ក្រហមដ៏សាមញ្ញ ដែលអាចត្រូវបានពាក់ជាជម្រើសជំនួសឱ្យអាវធំក្រៅបាន។
៥. School Of Performing Arts Seoul
SOPA គឺជាសាលាដ៏ល្បីល្បាញមួយផ្សេងទៀត សម្រាប់និស្សិតបញ្ចប់ការសិក្សានិងតារាដ៏ល្បីល្បាញរាប់មិនអស់ សម្រាប់ឯកសណ្ឋានរដូវក្តៅ ឬរដូវផ្ការីកអ្នកអាចពាក់តែអាវ ឬអាវកាក់ជំនួសឱ្យអាវធំក្រៅ ហើយក៏មានការពេញនិយមដូចជាខ្សែក្រវាត់ចង្កេះដែរ។
៦. Jeonju Arts High School
មួយក្នុងចំណោមអតីតនិស្សិតដែលល្បីល្បាញបំផុតរបស់ពួកគេគឺ Taeyeon សមាជិកក្រុម Girls'Generation ដែលបានរៀននៅទីនោះ ចំណែកឯកសណ្ឋានរបស់ពួកគេ គឺតែងតែត្រូវបានគេដឹងថាស្រស់ស្អាតជាមួយនឹងអាវដ៏ទាក់ទាញពណ៌ខៀវស្រាល នៃឯកសណ្ឋានរដូវក្តៅរបស់ពួកគេ៕
ប្រភព : Koreaboo