កម្សាន្ត៖ ហ្វេនៗស្ទើរតែមិនជឿ នៅពេលដែលដឹងថាតារាប្រុស Woohyun អាចស្រកបានដល់ទៅ២០គីឡួក្រាមក្នុងរយៈពេល៣ខែតាមវិធីដ៏សាមញ្ញមួយ។ សមាជិកក្រុម Infinite រូបនេះ បានទម្លាយពីអាថ៌កំបាំងដែលលោកអនុវត្តដើម្បីសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព។
ថ្មីៗនេះ ហ្វេនៗរបស់ Woohyun ដែលបានស្ដាប់កម្មវិធីវិទ្យុរបស់ SBS មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដឹងពីវិធីដែលតារាប្រុសរូបនេះសម្រកទម្ងន់ពី ៨១គីឡូក្រាម ចុះមកត្រឹម ៦១គីឡូក្រាម។ ទន្ទឹមនឹងនោះ លោកបានបង្ហើបទៅកាន់ប្រិយមិត្តអ្នកស្ដាប់ថា៖
យោងតាមវិធីសាស្ត្ររបស់ Woohyun ដែលបានចែករំលែកខាងលើនេះ ស្ដាប់មើលទៅដូចជាស្រួលណាស់ ប៉ុន្ដែវាពិតជាបានធ្វើឲ្យលោកស្រកទម្ងន់បានយ៉ាងច្រើនមិនគួរឲ្យជឿ។ មិនតែប៉ុណ្ណោះ លោកព្យាយាមសម្រកទម្ងន់នេះដើម្បីគោលបំណងនឹងចេញចម្រៀងថ្មីនាពេលខាងមុខ។
ជាពិសេស តារាចម្រៀង Woohyun ចូលរួមកម្មវិធីលើកនេះ ដើម្បីប្រកាសអំពីការវិលត្រឡប់មកវិញបន្ទាប់បាត់មុខជាយូរពីវិស័យ Kpop។ ជាមួយគ្នានេះដែរ លោកនឹងត្រឡប់មកវិញអមជាមួយចម្រៀងថ្មីនៅក្នុងអាល់ប៊ុមឈ្មោះថា With ដែលនឹងចេញឆាប់ៗខាងមុខនេះ៕
ប្រភព៖ allkpop