កម្សាន្ត ÷ តារា K-Pop តែងតែឈរនៅលើកំពូល នៃនិន្នាការចុងក្រោយបំផុតសម្រាប់ម៉ូតសម្លៀកបំពាក់ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលឃើញពួកគេស្លៀកពាក់ដូចគ្នា តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា តើពួកគេមើលទៅខុសគ្នា និងទាក់ទាញបែបណា ក្នុងសម្លៀកបំពាក់ដូចគ្នានេះ។
យ៉ាងណា តារា K-pop ដែលស្លៀកពាក់ដូចគ្នាបេះបិទ គឺជារឿងធម្មតាបំផុត មិនថាស្រីឬប្រុសនោះទេ ហើយរាល់ពេលដែលអ្នកគាំទ្រ សម្គាល់ឃើញពួកគេនៅក្នុងសំលៀកបំពាក់ដូចគ្នា វាក៏ក្លាយជាការប្រៀបធៀបផងដែរ។
ជាក់ស្តែង Wonyoung សមាជិកក្រុម IVE និង Yoona សមាជិកក្រុម Girls' Generation ដែលត្រូវបានគេស្គាល់ថាជា តារាស្រីកំពូលសម្រស់ ជំនាន់ទី ៣ និងទី ៤ ខាងក្រោមនេះ ត្រូវហ្វេនសង្កេតឃើញ ពីការស្លៀកពាក់ដូចគ្នារបស់ពួកគេ ជាច្រើនដង។
ចង់ដឹងថា ការស្លៀកឈុតដូចគ្នារបស់ពួកគេ បញ្ចេញអារម្មណ៍ទាក់ទាញចិត្ត ខុសគ្នាកម្រិតណា សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: