រាជធានីភ្នំពេញ ៖ ដូចមហាជនបានជ្រាបរួចមកហើយថា ក្រោយបាត់មុខមិនសូវចេញច្រៀងលើឆាកប្រគុំតន្ត្រីច្រើនឆ្នាំនោះ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាចម្រៀងម្ចាស់ពាន The Voice រដូវកាលទី១ លោក ប៊ុត សីហា បានប្រកាសវិលត្រឡប់មកវិថីសិល្បៈជាថ្មី ក្នុងនាមជាតារាចម្រៀងឯករាជ្យ មិនជាប់កុងត្រានឹងផលិតកម្មឬក្រុមហ៊ុនណាមួយឡើយ។
ទន្ទឹមនឹងនោះ រូបលោកក៏ប្រកាសនឹងកែប្រែខ្លួន កសាងកេរ្ត៍ឈ្មោះសាជាថ្មីជាមួយនឹងក្រុមការងាររបស់ខ្លួន បន្ទាប់ពីធ្លាប់បាត់បង់អ្វីគ្រប់យ៉ាងត្រឹមមួយពព្រិចភ្នែក ទាំងប្រជាប្រិយភាព ទាំងការងារ ដោយសារតែការពាក់ព័ន្ធនឹងករណីគ្រឿ.ងញៀ.ន កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅនេះ។
តួយ៉ាងថ្មីៗនេះ មហាជននាំគ្នារំភើបចិត្ត និងសរសើរពីលាភសំណាង របស់តារាចម្រៀងប្រុសរូបនេះជាខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ត ក្នុងការផ្សាយផ្ទាល់កម្មវិធី«ចម្រៀងគ្រួសារខ្មែរ» ដែលរូបលោកបានបកស្រាយបទ«សំណាងកម្ពុជាមានថ្នាក់ដឹកនាំល្អ» ។
គួរបញ្ជាក់ថា សម្តេចបានមានប្រសាសន៍លើកទឹកចិត្តឲ្យ តារាចម្រៀង ប៊ុត សីហា ត្រូវក្រោកឈរឡើងដោយខ្លួនឯងទើបមានអ្នកជួយ ត្រូវចេះក្តាប់ឱកាសឲ្យជាប់ មិនតែប៉ុណ្ណោះ សម្តេចបានបន្តឲ្យ បងប្អូនកុំរើសអើងអ្នកប្រើប្រាស់គ្រឿ.ងញៀ.ន ព្រោះពួកគេក៏ជាជនរងគ្រោះផងដែរ ពិសេសគឺ កុំមានការរើសអើងបុគ្គលដែលដឹងខុសចេះកែខ្លួន ចុងក្រោយសម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ឲ្យបងប្អូននាំគ្នា បញ្ឈប់ការប្រើប្រាស់គ្រឿងញៀនទើបធ្វើឲ្យជីវិតមានក្តីសុខ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះដើម្បីមើលវីដេអូ នៅនាទី ១:៣៩:០០ ៖ (1) Facebook