មិត្តល្អកម្ររក! ហ្វេនៗសរសើរទឹកចិត្ត Lee Hi មិនបោះបង់មិត្តទោះ B.I កំពុងមានរឿងអាស្រូវខ្លាំង - TrueID

មិត្តល្អកម្ររក! ហ្វេនៗសរសើរទឹកចិត្ត Lee Hi មិនបោះបង់មិត្តទោះ B.I កំពុងមានរឿងអាស្រូវខ្លាំង

September 10, 2021

កម្សាន្ត៖ មហាជនបានកោតសរសើរអំពីទឹកចិត្តរបស់តារាចម្រៀងស្រី Lee Hi ដោយមិនបោះបង់មិត្តរបស់ខ្លួន B.I ក្នុងគ្រាមានអាសន្ននោះឡើយ។ តារាស្រី Lee Hi គឺជាអ្នកចម្រៀងនឹងជាអ្នកសរសេរចម្រៀងដ៏ល្បីល្បាញម្នាក់នៅក្នុងផលិតកម្ម YG Entertainment ហើយនាងក៏ជាមិត្តម្នាក់របស់ B.I ផងដែរ។ 

Lee Hi
Lee Hi

បន្ទាប់ពី Lee Hi បានបញ្ចេញបទចម្រៀងរបស់ខ្លួនដែលនៅក្នុងនោះមានការចូលរួមពី B.I មហាជនស្ញប់ស្ញែងជាខ្លាំង ដោយតារាស្រីរូបនៅតែរាប់អាន Kim Han Bin ក្នុងពេលគេកំពុងត្រូវជាប់ទោសពាក់ព័ន្ធគ្រឿងញៀនដោយមិនខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះឡើយ តែបែរជាបង្ហាញពីទឹកចិត្តមិត្តភាពទៅវិញ។ 

Lee Hi
Lee Hi

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកិច្ចសម្ភាសន៍មួយនាងថែមទាំងបានអរគុណដល់ Han Bin ដែលបានជួយនាងនៅក្នុងបទចម្រៀងថ្មី Savior ឲ្យបានជោគជ័យទៀតផង។ នាងបាននិយាយថា៖ 

Lee Hi និង B.I 
Lee Hi និង B.I 

អ្នកគាំទ្រនិងមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលស្ទើតែមិនជឿថា Lee Hi នៅតែរាប់អានមិត្តដែលជាប់ទោសពីបទពាក់ព័ន្ធនឹងគ្រឿងញៀន មានការបញ្ចេញមតិខុសៗគ្នាទៅលើបណ្ដាញសង្គមបន្ទាប់ពីបានឮសម្ដីដែលចេញពី Lee Hi ផ្ទាល់មាត់បែបនេះ៕ 

ប្រភព៖ allkpop

Lee Hi និង B.I
Lee Hi និង B.I
Lee Hi និង B.I
Lee Hi និង B.I
Lee Hi និង B.I 
Lee Hi និង B.I 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...