មិនងាយទេ ប្រទះឃើញ CL អត់គូភ្នែកក្រាស់ដូចរាល់ដង ឃើញក្មេងដែរតើ - TrueID

មិនងាយទេ ប្រទះឃើញ CL អត់គូភ្នែកក្រាស់ដូចរាល់ដង ឃើញក្មេងដែរតើ

June 11, 2022

កម្សាន្ត៖ ប្រសិនជាប្រិយមិត្តជាអ្នកគាំទ្រ តារា Kpop ច្បាស់ជាដឹងហើយថា ស្ទាយ៍ប្រចាំខ្លួនរបស់ CL ដែលជាតារាចម្រៀងរ៉េបស្រីដ៏ល្បីល្បាញគឺ make up ក្រាស់ៗ ជាពិសេស ការគូភ្នែកធំៗរបស់នាងតែម្ដង។ ជាមួយគ្នានោះ ហ្វេនៗភាគច្រើន មិនដែលបានឃើញអាយដលខ្លួនលុបម្សៅចេញនោះទេ បង្ហាញមុខលើកណាក៏គូភ្នែកធំៗដែរ។ 

ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងទៅលើវីដេអូមួយរបស់ តារាស្រីនេះ ដែលបានបង្ហាញឲ្យឃើញ ពីមុខមាត់របស់ខ្លួនមួយភ្លែត ដោយមិនបាន​ make up ភ្នែក។ បើទោះបីជាក្នុងនោះ ឃើញ CL ពាក់ម៉ាស់ក៏ពិតមែន តែដោយមិនបានគូភ្នែកបែបនេះ ធ្វើឲ្យមុខនាងប្លែកមើលមិនចង់ស្គាល់។

លើសពីនោះ មិនបានគូភ្នែកខ្មៅដូចរាល់ដង លើកនេះ CL មើលទៅក្មេងជាងមុន ដូចតែតារាកូរ៉េដ៏ទៃដែរ ក៏ប៉ុន្ដែដោយនាងតែងតែ ផាត់មុខក្រាស់ៗ ទើបធ្វើឲ្យនាងមើលឃើញចាស់បន្ដិច៕

CL
CL

ប្រភព៖ SBS Star

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...