ថៃ៖ ចាត់ទុកថាជា តារាប្រុសដ៏មានប្រជាប្រិយភាពមួយរូប ដែលអ្នកគាំទ្រ តែងតែរង់ចាំតាមដានរាល់ការងារ និងសកម្មភាពប្រចាំថ្ងៃផ្សេងៗ ជាពិសេស ទៅលើទំនាក់ទំនងស្នេហារបស់លោក និងតារាស្រី Bow Benjawan តែម្ដង។
ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសចេញទៅកម្សាន្តលំហែអារម្មណ៍នោះ តារាប្រុសរូបនេះ បាននាំគូស្នេហ៍បណ្ដូលចិត្ត Bow ទៅសាងភាពផ្អែមល្ហែមជាមួយគ្នា ព្រមទាំងមានការបង្ហាញរូបភាពយ៉ាងស្រស់ស្អាតក្នុងបរិយាកាសដ៏រ៉ូមែនទិក ថែមទៀត។
ប៉ុន្តែ រហូតមកដល់ចំណុចពិសេសមួយ តារាប្រុសរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលរូបលោក បានជ្រើសរើសឈុតហែលទឹកបែបនារីមកពាក់ ដើម្បីបង្អួតរាងរបស់ខ្លួន ដែលផ្នែកខាងក្រោមគឺជាខោហែលទឹកបុរសធម្មតា ស្របពេលនៅក្នុងអាងទឹក កម្សាន្តយ៉ាងរីករាយជាមួយនឹងគូស្នេហ៍ ទៀតផង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖