រ៉ូបលឿងចែងចាំង នៅចាញ់សម្រស់ Lisa ឆ្វាចសា.ហា.វ - TrueID

រ៉ូបលឿងចែងចាំង នៅចាញ់សម្រស់ Lisa ឆ្វាចសា.ហា.វ

June 7, 2022

បរទេស៖ នៅថ្ងៃទី ៦ ខែមិថុនា​តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញនៅឯកម្មវិធី Bvlgari High Jewelry Show ក្នុងទីក្រុងប៉ារីស កំពុងទទួលបានការចាប់អារម្មណ៍ នៃឈុតសម្លៀកបំពាក់ថ្មី។

ជាក់ស្តែងតាមរយៈ​រូបភាពទាំងនោះ Lisa ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង Bvlgari Eden ដែលជាការបង្ហាញគ្រឿងអលង្ការខ្ពស់ ដែលជាម៉ាកប្រណីត នឹងដោយរប្រមូលគ្រឿងអលង្ការ និងនាឡិកាថ្មីៗ ជាម៉ូដចុងក្រោយដូច្នេះដែរ។

ទៀតសោត Lisa មើលទៅគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលនាងត្រូវបានគេមើលឃើញថានាងកំពុងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍នេះ ហើយធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបដោយត្រូវបានគេឃើញនៅក្បែរតារាសម្តែងហូលីវូដ Anne Hathaway ។

តួយ៉ាងសម្រាប់ព្រឹត្តិការណ៍នេះ Lisa បានស្លៀករ៉ូប Pinkong ជាម៉ូដរដូវកាល FW22 Couture ដ៏ស្រស់ស្អាត។ នាងបានបង្ហាញពីរូបរាងដ៏ល្អឥតខ្ចោះរបស់នាងតាមរយៈរ៉ូបម៉ូដកន្ទុយត្រី ដែលស័ក្តិសមឥតខ្ចោះជាមួយនឹងរូបរបស់នាង និងបង្ហាញពីរាងចង្កេះមួយក្តាប់ នៃដងខ្លួនរបស់នាង ដែលអ្នកគាំទ្រជាច្រើន បានចែករំលែករូបថតជាច្រើនសន្លឹករបស់ Lisa ហើយបានចែករំលែកក្តីរំភើបរបស់ពួកគេ ជាមួយឈុតមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...