ហុងកុង៖ ថ្វីត្បិតតែឈានចូលវ័យ ៤១ ឆ្នាំ ព្រមទាំងមានកូនដល់ ៣ នាក់ហើយក្ដី តែ តារាសម្ដែងស្រី Cecilia Cheung នៅតែអាចរក្សាភាពក្មេងជាងវ័យនិងរូបសម្រស់ស្រស់ស្អាត ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ។
ម៉្យាងវិញទៀត ថ្មីៗនេះវិញ តារាស្រី Cecilia Cheung ក៏បានបង្ហោះរូបថតរបស់ខ្លួន បង្អួតសម្រស់យ៉ាងទាក់ទាញ ជាមួយនឹងរាងកាយតូចច្រឡឹង ស្លីមស្អាត ហើយនេះគឺជាពេលដ៏កម្រមួយ ដែលតារាសម្តែងស្រីរូបនេះ បានចែករំលែករូបភាពក្នុងពេលដែលនាងស្ថិតនៅក្នុងបន្ទប់ហាត់ប្រាណ ចាប់តាំងពីមានពាក្យចចាមអារ៉ាមថា រូបនាងមានផ្ទៃពោះលើកទី ៤ ។
មិនត្រឹមតែប៉ុណ្ណោះ Cecilia Cheung ថែមទាំងបានបង្ហាញ ពីសកម្មភាពចលនាពិបាកៗ នៅក្នុងការអនុវត្តលំហាត់ប្រាណរបស់នាង ព្រមទាំងត្រូវបានហ្វេនៗកោតសរសើរ ចំពោះរូបភាពដែលបានបង្ហាញខ្លួនយ៉ាងសិចស៊ី នៅក្នុងសម្លៀកបំពាក់យូហ្គាដ៏ស្រស់ស្អាតពីតារាស្រីរូបនេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖