ផ្ទះទើបឃើញធ្វើថ្ងៃមុនសោះ ព្រឹកនេះ នាយក្រូច ឡើងគេហដ្ឋានយ៉ាងស្កឹមស្កៃ - TrueID

ផ្ទះទើបឃើញធ្វើថ្ងៃមុនសោះ ព្រឹកនេះ នាយក្រូច ឡើងគេហដ្ឋានយ៉ាងស្កឹមស្កៃ

November 24, 2022

កំពង់ស្ពឺ៖ ពិតណាស់ នាយក្រូច បានសាងកេរ្ដិ៍ឈ្មោះលើវិស័យសិល្បៈមកច្រើនឆ្នាំ ហើយទទួលបានការងារច្រើនទៀតផង។ ក្រៅពីរវល់នឹងការងារលេងកំប្លែង សម្ដែងភាពយន្ត និងថតស្ពតផ្សេងៗ តារារូបនេះ ក៏មានភាពមាញឹកនឹងច្រៀងកាត់សក់តាមរោងការផងដែរ។ 

យ៉ាងណាមិញ បន្ទាប់ពីជោគជ័យលើវិស័យសិល្បៈ គេឃើញថា នាយក្រូច បានផ្លាស់ប្ដូរជីវភាពខ្លួនសឹង១៨០ដឺក្រេ ខណៈមានឡាននិងកំពុងសង់ផ្ទះថ្មីយ៉ាងស្កឹមស្កៃ នៅឯស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ។ ម្យ៉ាងជីវិតរស់នៅបច្ចុប្បន្នរបស់លោក ក៏កាន់តែមានសុភមង្គលពោរពេញ ដោយក្ដីសុខតែម្ដង។ 

ជាស្ដែង ជារឿយៗមួយរយៈចុងក្រោយនេះ នាយក្រូច តែងតែឧស្សាហ៍បង្ហោះរូបភាពបង្ហាញពីផ្ទះដែលកំពុងសាងសង់ឲ្យហ្វេនបានឃើញជានិច្ច។ ហើយនាព្រឹកនេះ តារាកំប្លែករូបនេះ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃ ដែលមានទីធ្លាធំទូលាយតែម្ដង។ ក្រោយហ្វេនបានដឹងដំណឹងមួយនេះ ពួកគេបានចូលទៅ Comment អបអរគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច 
នាយក្រូច 
ផ្ទះនាយក្រូច
ផ្ទះនាយក្រូច
ផ្ទះនាយក្រូច
ផ្ទះនាយក្រូច
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...