រាជធានីភ្នំពេញ ៖ ពិតណាស់ បើកឆាកពេលប្រកួតដំបូងៗលោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ជាបេក្ខភាពទទួលសន្ទុះនៃការគាំទ្រខ្លាំងជាងគេ សរសើរមិនផុតពីមាត់ ពីរូបសម្រស់និងទឹកដមសម្លេង ផ្ទុយទៅវិញ ស្រាប់តែ ប្រកួតបានប៉ុន្មានសប្តាហ៍ រូបលោកបែរជាទទួលមតិរិះ.គន់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វគ្គផ្តាច់ព្រ័តតែម្តង។
យ៉ាងណាមិញ សម្រាប់បេក្ខភាពរូបនេះ ហាក់រក្សាភាពស្ងៀមស្ងាត់ល្អ មិនឆ្លើយឆ្លងនឹងការប្រតិកម្មរបស់ហ្វេនៗឡើយ ផ្ទុយទៅវិញ នៅតែផ្តល់ស្នាមញញឹមរាល់ពេលត្រូវឡើងឆាកម្តងៗ។
ជាពិសេស រូបភាពនៅថ្ងៃផ្តាច់ព្រ័តនេះ ធ្វើឲ្យបុគ្គលមានឈ្មោះក្នុងសង្គម និងហ្វេនៗមួយចំនួនធំ បង្ហាញអារម្មណ៍អាណិ.តរូបលោកទៅវិញ ខណៈបេក្ខភាព៣នាក់ផ្សេងទៀត បានទទួលបាច់ផ្កានិងការហ៊ោកញ្ចៀវយ៉ាងរំពង ចំណែករូបលោក ទទួលបានត្រឹមតែផ្កាមួយបាច់តែប៉ុណ្ណោះ រីឯទឹកមុខវិញ ហាក់កំពុងញញឹម ទាំងមានភាពឈឺចា.ប់ រហូតដល់ធ្វើឲ្យ តារាចម្រៀង ពេជ្រ សោភា បង្ហោះសារថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖