Yoo Inna ប្រឈមមុខនឹង ការតវ៉ាឲ្យដកខ្លួនចេញពីរឿងភាគបុរាណថ្មី ព្រោះតែ... - TrueID

Yoo Inna ប្រឈមមុខនឹង ការតវ៉ាឲ្យដកខ្លួនចេញពីរឿងភាគបុរាណថ្មី ព្រោះតែ...

December 31, 2021

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ ទស្សនិកជនដែលនិយមតាមដានរឿងភាគ បានស្នើរសុំឲ្យប៉ុស្ដិ៍ទូរទស្សន៍ KBS ដកតារាសម្ដែងស្រី Yoo Inna ចេញពីក្នុងរឿងភាគថ្មីទាក់ទងនឹងប្រវត្តិសាស្ត្រពិសេស មានចំណងជើង The Museum is Alive ដែលនាងនឹងបង្ហាញខ្លួនក្នុងពេលខាងមុខ។ 

ដូចដែលទស្សនិកជនរបស់រឿង Snowdrop បានដឹងហើយថា តារាស្រីរូបនេះ សម្ដែងជាតួអង្គ Kang Chungya ជាគ្រូពេទ្យវះកាត់ដែលធ្វើការនៅសាកលវិទ្យាល័យពេទ្យ។ ដោយហេតុថា រឿងភាគ Snowdrop នេះ ត្រូវបានមហាជនជាច្រើនមិនពេញចិត្ត ទើបពួកគេនៅតែបន្ដរករឿងដល់តារាសម្ដែង Yoo Inna

Yoo Inna 
Yoo Inna 

ទន្ទឹមនឹងនោះ ទស្សនិកជនដែលស្នើរដក Yoo Inna ចេញពីរឿងថ្មីនោះ ដោយយកហេតុផលថា បើសិនវាជាប្រវិត្តសាស្ត្រពិសេស ហេតុអ្វីបានជានាងបោះបង់ចោលប្រវត្តិសាស្ត្រខ្លួនឯង។

Yoo Inna 
Yoo Inna 

ម៉្យាងទៀត គេចង់សម្ដៅដល់ តារាស្រីនេះ សម្ដែងក្នុងរឿង Snowdrop ដែលបំភ្លីពីប្រវត្តិសាស្ត្រពិតមិនសមនឹងសម្ដែងក្នុងរឿងថ្មីដែលជារឿងបែបបុរេប្រវត្តិទៀតទេ។ ទោះបីជាមានមតិតវ៉ាបែបនេះក៏ដោយ ក៏ខាងស្ថានីយ៍ទូរទស្សន៍ KBS មិនទាន់បានឆ្លើយតបនៅឡើយទេ៕ 

Yoo Inna 
Yoo Inna 

ប្រភព៖ KStarLive

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...