អាមេរិក៖ ចំពោះប្រជាប្រិយភាពរបស់តារាចម្រៀង កាណាដា Justin Bieber គឺមានមិនក្រោម១០ឆ្នាំនោះឡើយ ពោលគឺលោកមានការគាំទ្រខ្លាំងតាំងពីឈានជើងចូលវិស័យសិល្បៈដំបូងមកម្ល៉េះ។
ជាការពិតណាស់ ជុំវិញភាពជោគជ័យក្នុងវិស័យសិល្បៈរបស់តារាប្រុសរូបនេះគឺពឹងផ្អែកទៅទេពកោសល្យ និងសមត្ថភាពជាចំបង ហើយអ្វីជាបន្ទាប់បន្សំដែលធ្វើឱ្យភាពល្បីល្បាញនោះគឺតារាចម្រៀងរូបនេះមានស្ទីលលេងសម្លៀកបំពាក់ប្លែកៗ តាមគំនិតផ្ទាល់ខ្លួនផងដែរ។
ដោយឡែក ក្នុងឆ្នាំ២០២១នេះ តារាចម្រៀង Justin Bieber បានលេងសម្លៀកបំពាក់បានស្អាតត្រឹមត្រូវណាស់ ដោយមានរបៀបរៀបរយជាងមុនច្រើនខ្លាំងគួរសម ដោយមិនមែនបែកស្លុយ រញ៉េរញ៉ៃដូចកាលពីប៉ុន្មានឆ្នាំមុននោះឡើយ។
តោះកុំឱ្យខាតពេលសូមចូលមើលស្ទីលប្រចាំឆ្នាំ២០២១របស់ Justin Bieber៖