បារាំង៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមត្រូវបានគេប្រទះឃើញ Jennie សមាជិកក្រុម BLACKPINK ចូលរួមពិធីបង្ហាញម៉ូដប្រ៊េនក្នុងប្រទេសបារាំងមួយ ជាមួយនឹងតារាល្បីៗជាច្រើនរូប ដែលត្រូវបានរៀបចំឡើង ក្នុងព្រឹត្តិការណ៍ ចំថ្ងៃតែមួយ ការប្រគុំតន្រ្តីរបស់ក្រុមចម្រៀងរបស់នាង។
ជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលបានចែកចាយនោះ គេបានមើលឃើញថា តារាស្រីកើតឆ្នាំ ១៩៩៦ បានស្លៀករ៉ូបខ្លី សិចស៊ី លេចធ្លោតែម្តង ដែលឈរកាច់រាង មុខអ្នកថតរូប ដែលបានធ្វើឲ្យ អ្នកគាំទ្រ ឃើញហើយមិនសរសើរមិនបាន នៃសកម្មភាពបែបនេះ។
ទៀតសោត អ្វីដែលភ្ញាក់ផ្អើលនោះ គេដឹងថា កាលវិភាគរបស់នាង នឹងត្រូវមានការប្រគុំតន្រ្តី នាម៉ោង ៤ល្ងាច ជាមួយការសមភ្លេង តែយ៉ាងណា គេប្រទះឃើញ រូបនាង បែរជាមានវត្តមាន ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ នាម៉ោង ២រសៀល មុន ២ម៉ោងការសមភ្លេងរបស់នាង ដែលនេះ ពិតជាមិនស្ងើងមិនបានមែន៕
សូមទស្សនារូបភាពខាងក្រោម៖