ថៃ៖ ទោះជាមានអាយុកាន់តែច្រើនមែន តែ តារាស្រី Aey Chutima នៅតែមានរូបសម្រស់ស្រស់ស្អាតក្មេងវ័យដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែធ្វើការតាមដានពីជីវិតរស់នៅប្រចាំរបស់នាង ផងដែរ។
ជាពិសេស បច្ចុប្បន្ននេះ ជីវិតរបស់តារាស្រីរូបនេះ នៅតែមានពណ៌ផ្កាឈូកយ៉ាងស្រស់បំព្រង ចាប់តាំងពីបានប្រកាសជាផ្លូវការថា មានទំនាក់ទំនងស្នេហាជាមួយនឹង លោក Fron Suphakit ដែលជាបុរសសង្ហារវ័យក្មេង និងមានអាយុតិចជាងនាងដល់ទៅ ១៣ ឆ្នាំ ប៉ុន្តែអ្នកទាំងពីរ នៅតែមានភាពផ្អែមល្ហែម និងយល់ចិត្តគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យទស្សនាជាច្រើនលួចច្រណែន នឹងអ្នកទាំងពីរ ថែមទៀតផង។
ម៉្យាងវិញទៀត ថ្មីៗនេះ តារាស្រី Aey Chutima ក៏បានចេញមកបង្ហាញពី ផែនការអនាគតរបស់គូស្នេហ៍អ្នកទាំងពីរ ដែលនៅក្នុងខណៈពេលនេះ ដំណាក់កាលនៃការសាងសង់ផ្ទះ គឺបានរួចរាល់ហើយ ព្រមទាំងបានបញ្ជាក់ថា នេះគឺជាផ្ទះដ៏កក់ក្ដៅ និងមានផាសុកភាព ដែលការតុបតែងនៅក្នុងផ្ទះផ្ទាល់ គឺនៅសល់តិចតួចតែប៉ុណ្ណោះ ហើយអ្នកទាំងពីរនឹងជួយគ្នាទៅវិញទៅមក ដើម្បីជ្រើសរើសគ្រឿងសង្ហារឹមដែលពេញចិត្ត ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖