មើលរាងអ្នកម៉ាក់កូនពីរផង ដាក់មួយឈុតនេះ ម៉ារីម៉ា ស្អាតញាក់ - TrueID

មើលរាងអ្នកម៉ាក់កូនពីរផង ដាក់មួយឈុតនេះ ម៉ារីម៉ា ស្អាតញាក់

April 22, 2022

បរទេស៖ កាលពីថ្មី ៗ នេះ នៅលើបណ្តាញសង្គម ត្រូវបានចែកចាយ រូបភាពមួយសន្លឹក នៃសម្រស់​ដ៏​ស្រស់​ស្អាត​បំផុត​ ប្រចាំ​ប្រទេស​ហ្វីលីពីន Marian Rivera មាន​រាង​ដ៏​សិច​ស៊ី បើ​ទោះ​ជា​សម្រាល​កូន​បាន​២​ដង​ក៏​ដោយ។

ជាក់ស្តែង ចូលរួមក្នុងព្រឹត្តិការណ៍មួយកន្លែង Marian Rivera តែងតែស្លៀកសំលៀកបំពាក់បែបសុភាពៗ ថ្វីត្បិតតែរាងកាយរបស់នាងលែងមានភាពស៊ិចស៊ី រាងស្លីម ដូចកាលពីនៅក្មេង ប៉ុន្តែមិនមែន ថាតារាសម្ដែងរូបនេះបានធាត់លើសទម្ងន់ ទស្សនិកជន​ហ្វីលីពីន​ នៅតែមើលឃើញថា ​នាង​នៅតែស្អាតដដែល។

ទៀតសោត ជំនួសឱ្យស្ទីលស៊ិចស៊ី Marian Rivera បាន​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​ត្រូវ​នឹង​រាង​កាយ​របស់​នាង​ ក៏ដូចជាវ័យ ដែលបានរក្សា​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត ថ្លៃថ្នូរ ក្នុងឋានះ ជាអ្នកម្តាយ​កូនពីរផងដែរ។

ក្នុងនោះផងដែរ នាងរក្សាចង្កេះស្ដើង និងក្បាលពោះ ដោយគ្មានខ្លាញ់លើស ដោយគ្របទៅរ៉ូបរលោង បិតបាំង ពីស្មា រហូតដល់ត្រឹមក៏ជើង ថែមទាំង បានដាក់ស្បែកជើងកែងចោតទៀតផង តារាសម្តែងរូបនេះ មើលទៅ ពិតជាលេចធ្លោ ថែមមួយកម្រិតទៀត មើលទៅ ពិតជាសមងារ សម្រស់​ដ៏​ស្រស់​ស្អាត​បំផុត​ ប្រចាំ​ប្រទេស​ហ្វីលីពីន ពិតមែន៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...