កម្សាន្ត ÷ កាលពីថ្ងៃទី ៨ ខែមិថុនា គណនី Twitter របស់ DC Joy Gallery បានបញ្ចេញរូបថតជាច្រើនសន្លឹក រួមជាមួយនឹងចំណងជើងថា «220608 Joy – TV Animal Farm» នៅក្នុងរូបថតនោះ គឺ Joy នៅពេលដែលនាងទៅលេង Mokdong Yangcheon-gu Seoul នៅរសៀលថ្ងៃដដែល។
ហើយពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ ពីឈុតថតរឿង «TV Animal Farm» Joy ត្រូវបានថតរូបដោយអ្នកយកព័ត៌មាន iMBC ខណៈពេលដែលនាងស្លៀកពាក់យ៉ាងស្រស់ស្រាយ និងបង្ហាញពីភាពរស់រវើករបស់នាង សម្រស់ដ៏ភ្លឺស្វាងរបស់ Joy បានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ នៅពេលដែលរូបថតទាំងនេះត្រូវបានចេញផ្សាយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធើណែតក៏បានយកចិត្តទុកដាក់ ចំពោះព័ត៌មានលម្អិតដ៏អាក្រក់ផងដែរ។
ជាពិសេស បុរសម្នាក់នៅពីក្រោយ Joy ត្រូវបាន photoshop មិនឱ្យបង្ហាញមុខនៅលើកាមេរ៉ា មនុស្សអាចឃើញគាត់ស្លៀកឈុត ហើយផ្ញើសារតាមទូរស័ព្ទ ប៉ុន្តែមុខទាំងមូលរបស់គាត់បាត់ទៅហើយ អ្នកនិយមលេងអ៊ីនធើណែតមួយចំនួនច្បាស់ជាលាន់មាត់ជាសំណួរថា ក្បា.លមនុស្សប្រុសឯណា?
ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ការបង្ហោះនៃរូបថតនេះបានទទួលការ retweets និងការ Like រាប់ពាន់នាក់នៅលើ Twitter ហើយបានរីករាលដាលទៅ SNS ផ្សេងទៀតដូចជា Facebook Instagram និងសហគមន៍អនឡាញផ្សេងទៀត៕
ប្រភព: Kbizoom