ចិន៖ ថ្មីៗនេះ តាមរយៈគេហទំព័រ ETtoday បានរាយការណ៍ថា គូស្នេហ៍វ័យក្មេងរបស់ តារាសម្ដែងប្រុស លោក Dylan Kuo នាង Ma Zehan បានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ជាមួយនឹងការបង្ហោះខ្លឹមសារអវិជ្ជមាន នៅលើទំព័រផ្ទាល់ខ្លួន។
ក្នុងនោះដែរ នាងបាននិយាយថា ខ្លួនត្រូវបានគេបោ.ក.បញ្ឆោ.ត ហើយបានហៅអ្នកដែលមកទទួលខុសត្រូវចំពោះឧ.ប.ទ្ទ.វហេតុនេះថា «គួរឲ្យស្អ.ប់.ខ្ពើ.ម»។ ជាពិសេស រូបនាងថែមទាំងបានលើកឡើងទៀតថា ការកុហករាប់មិនអស់ដែលធ្វើឲ្យមនុស្សស្អ.ប់.ខ្ពើ.ម។
យ៉ាងណាមិញ បន្ទាប់ពីការចែករំលែកមិនបានប៉ុន្មានផង នាង Ma Zehan បានធ្វើការលុបការបង្ហោះនេះចេញ ដែលបានទាញយកការចាប់អារម្មណ៍ រហូតខាងប្រព័ន្ធផ្សព្វផ្សាយ មានការសង្ស័យថា តារាស្រីរូបនេះ បានបង្កប់រឿងស្នេហាប្រេះ.ឆា ក៏ដូចជាបាននិយាយអំពីទំនាក់ទំនងរបស់នាង និងលោក Dylan Kuo ដែលកំពុងតែឆ្លងកាត់បញ្ហានឹងគ្នា។
គួរបញ្ជាក់ផងដែរថា តារាសម្ដែង លោក Dylan Kuo បានមានទំនាក់ទំនងជាមួយគូស្នេហ៍ នាង Ma Zehan ជាសាធារណៈ ក្នុងខែកញ្ញា ឆ្នាំ ២០២១។ ហើយកាលពីខែតុលាឆ្នាំមុននេះ ពួកគេទាំងពីរ បានថតរូបអាពាហ៍ពិពាហ៍ ហើយបានប្រកាសថា នឹងរៀបការជាមួយគ្នា ខណៈដែលមិត្តស្រីរបស់តារាប្រុសរូបនេះ មានអាយុតិចជាងខ្លួនរហូតដល់ទៅ ១៩ ឆ្នាំ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖