ថៃ៖ ហ្វេនៗជាច្រើនកំពុងតែមានការតាមដានយ៉ាងកៀកកិត ក្រោយពីបានជ្រាបថា តារាស្រី Matt Peeranee បានដកពាក្យបណ្តឹង ពីបទការបរិហារកេរ្តិ៍ និង កាត់បន្ថយការទាមទារការខូចខាត ទៅលើភាគីទាំងអស់ ដែលបានគោរពនិងសុំការអភ័យទោសនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ។
នៅថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០២១ ម្សិលមិញនេះ តារាសម្តែងស្រី Matt Peeranee បានចូលមកតុលាការព្រហ្មទណ្ឌ រួមជាមួយនឹង លោកស្រី Patchanee Kongthai ដែលជាម្ដាយរបស់នាង ព្រមទាំងមេធាវី និងមិត្តប្រុស លោក Songkran ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីលើកទី ២ ក្នុងការបណ្ដឹងរបស់នាង ។
នៅក្នុងនោះដែរ ជាមួយនឹងការបណ្ដឹងទៅលើ ៨ ករណី ក៏មាន ២ករណី បានចូលមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលា និងបានធ្វើការសុំទោស ដែលធ្វើឲ្យ Matt បានយល់ព្រមបន្ធូរបន្ថយទោស និងបានដកពាក្យបណ្ដឹងភ្លាមៗ ផងដែរ។
ប្រភព៖ Khaosod, NineEntertainment
សូមទស្សនារូបភាពខាងក្រោម៖