កូរ៉េខាងត្បូង៖ នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២១នេះ តារាសម្តែង Han Ye Seul បានបង្ហោះសារមួយនៅលើគណនីInstagram ផ្ទាល់ខ្លួន ដោយបានសរសេរថា៖
ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការងឿងឆ្ងល់ចង់ដឹងចង់លឺ ថាតើមានអ្វីកើតឡើងរវាង Han Ye Seul និងអតីត CEO របស់នាង តែយ៉ាងណាសារដែលនាង បានបង្ហោះនោះគឺត្រូវលុបចោលហើយនៅពេលនេះ។ គួរបញ្ជាក់ថា តារាសម្តែងស្រីរូបនេះបានចុះកុងត្រាជាមួយក្រុមហ៊ុន High Entertainment កាលពីខែមុន។
ដូចដែលបានរាយការណ៍ពីមុនមក សារព័ត៍មាន Dispatch បានចោទប្រកាន់មិត្តប្រុសរបស់ Han Ye Seul គឺជាអតីតអ្នកអមដំណើរបុរសដែលតារាស្រីរូបនេះបដិសេធ។ គូរស្នេហ៍ពីររូបនេះក៏ប្រឈមនឹងការចោទប្រកាន់អំពីការគេចពន្ធផងដែរ៕