មិនលាក់បាំងឡើយ តារាស្រីទាំងនេះ បើកចំហររឿងមានគូស្នេហ៍ភេទដូចគ្នា - TrueID

មិនលាក់បាំងឡើយ តារាស្រីទាំងនេះ បើកចំហររឿងមានគូស្នេហ៍ភេទដូចគ្នា

December 22, 2022

កម្សាន្ត៖ បើនិយាយដល់ទំនាក់ទំនងស្នេហា ភាគច្រើនគេសម្ដៅលើស្នេហារវាងបុរសនិងនារី ប៉ុន្តែស្នេហាមិនអាចកំណត់ភេទឡើយ។ ដោយគេឃើញមានបុរសស្រលាញ់បុរស ចំណែកមនុស្សស្រីស្រលាញ់មនុស្សស្រីដូចគ្នាជាដើម។ លើសពីនេះទៅទៀតគូស្នេហ៍ភេទដូចគ្នា ក៏មានសុភមង្គលមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាប៉ុន្មាននោះទេ។ 

យ៉ាងណាមិញ បើក្រឡេកមើលអ្នកក្នុងរង្វង់សិល្បៈខ្មែរ ក៏មានតារាមួយចំនួនស្រលាញ់ភេទដូចគ្នា ហើយបានបើកចំហរប្រាប់ឲ្យមហាជនបានដឹងបានឃើញផងដែរ។ មួយវិញទៀត ថ្មីៗនេះ គេដឹងថាមានសិល្បៈការិនី៣រូប ដែលហ៊ានទម្លាយពីចំណងស្នេហារបស់ខ្លួនៈាសាធារណៈ ហើយសិល្បការិនីខ្មែរ ដែលកំពុងមានទំនាក់ទំនងស្នេហានិងនារីដូចគ្នានោះមានដូចជា៖ 

១៖ កញ្ញា ម៉ៃយ៉ា

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពិធីការិនី និងតារាសម្ដែងកូនកាត់ខ្មែរ-បារាំង មានទំនាក់ទំនងស្នេហានិងស្រ្តីដូចគ្នា។បន្ទាប់ពីស្រលាញ់គ្នាមួយរយៈធំ គេឃើញគូស្នេហ៍មួយគូនេះ កាន់តែផ្អែមល្ហែមជាងមុនតែម្ដង។ 

កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍

២៖ កញ្ញា អេនី ហ្សាម 

តារាចម្រៀងស្រី កញ្ញា អេនី ហ្សាម គេដឹងថាបច្ចុប្បន្ននាងកំពុងទាក់ទងនឹងនារីម្នាក់មានសម្រស់ស្រស់ស្អាត ហើយនាងនិងគូស្នេហ៍រឹតតែយល់ចិត្តគ្នាដូចគ្រាផ្ដើមស្នេហ៍យ៉ាងដូច្នោះដែរ។ 

កញ្ញា អេនី ហ្សាម
កញ្ញា អេនី ហ្សាម
កញ្ញា អេនី ហ្សាម និងគូស្នេហ៍
កញ្ញា អេនី ហ្សាម និងគូស្នេហ៍

៣៖ អ្នកនាង ឆៃ លីដាឡែន

ក្រោយលែងលះស្វាមីអស់ជាច្រើនឆ្នាំ ថ្មីៗនេះ អ្នកនាង ឆៃ លីដាឡែន ប្រកាសកំពុងទាក់ទងនឹងនារីម្នាក់ ហើយបង្ហាញប្រាប់មហាជន និងហ្វេនៗបានដឹង ដោយមិនលាក់បាំងឡើយ៕ 

អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន និងគូស្នេហ៍
អ្នកនាង ឆៃ លីដាឡែន និងគូស្នេហ៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...