កម្សាន្ត៖ ជាការពិតណាស់ Jennie និង G-Dragon បានប្រកាសទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីឆ្នាំមកម្ល៉េះ អ្នកណាៗក៏ដឹងថាអ្នកទាំងពីរជាសង្សានឹងគ្នា។ ដោយឡែក ថ្មីៗកន្លងទៅនេះ គូស្នេហ៍មួយគូនេះ បានទៅចូលរួមកម្មវិធី Fashion Show តែមួយ តែបែរជាមិនព្រមថតរូបជាមួយគ្នាទៅវិញ។
ជាមួយគ្នានេះ អ្នកគាំទ្របានសង្កេតដឹងថាពួកគេទៅចូលរួមកម្មវិធីតែមួយ តាមរយៈការថតរូបរបស់តារាស្រីម្នាក់ ដែលនាងបានថតជាមួយ Jennie ផ្សេង និង ថតជាមួយ G-Dragon ផ្សេង។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងដែលជាគូស្នេហ៍ទាំងពីររូបនេះ សុទ្ធតែស្ងាត់រៀងខ្លួន មិនបង្ហាញរូបថតណាមួយដែលបញ្ជាក់ថាពួកគេនៅកន្លែងជាមួយគ្នានោះទេ។
តាមរយៈរូបភាពនោះផងដែរ បានធ្វើឲ្យហ្វេនៗជាច្រើនមានចម្ងល់ថា ហេតុអីពួកគេមិនព្រមថតរូបបង្ហាញខ្លះ បែរជាស្ងាត់ទាំងសងខាង ទុកឲ្យហ្វេនឆ្ងល់វិញ។ ងាកទៅមើលទំនាក់ទំនងរបស់ Jennie និង G-Dragon វិញ តាមដែលគេឃើញកន្លងមក អ្នកទាំងពីរពិតជាមានភាពស្និទស្នាល ដោយឃើញពួកគេណាត់ជួបគ្នាស្ងាត់ៗទៀតផង៕
ប្រភព៖ អ៉ិនធើណែត