ឌី បញ្ញាវិមាលា ស្លៀកឈុតកូនក្រមុំស្អាតសមសួនណាស់ - TrueID

ឌី បញ្ញាវិមាលា ស្លៀកឈុតកូនក្រមុំស្អាតសមសួនណាស់

June 23, 2022

ភ្នំពេញ៖ បវរកញ្ញាយុវតីកម្ពុជា២០២១ កញ្ញា ឌី បញ្ញាវិមាលា បន្ទាប់ពីជាប់ឈ្មោះ Miss Teen International Cambodia គេឃើញនាងកាន់តែទទួលបានការងងារជាបន្ទាប់ ទាំងថតម៉ូត ថតសំអាងការ និងថតស្ពតពាណិជ្ជកម្មជាដើម។ អាចនិយាយបានថា បវរកញ្ញារូបនេះពិតជាសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈបានយ៉ាងលឿនគួរឲ្យកត់សម្គាល់។

លើសពីនេះទៅទៀត ខណៈកំពុងត្រៀមទៅប្រកួតលើឆាកអន្តរជាតិ គេដឹងផងដែថា ថ្មីៗនេះនាងបានទទួលថតរឿងអប់រំខ្លីៗជាច្រើន។ បើនិយាយដល់រឿងខ្លីបែបអប់រំដែលកញ្ញា ឌី បញ្ញាវិមាលា បានសម្ដែង ឃើញថានាងធ្វើបានយ៉ាងល្អ មិនចាញ់តារារាមច្បងប៉ុន្មានឡើយ។ មួយវិញទៀត គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គម និងហ្វេននាងផ្ទាល់សរសើរពីការសមកដែងនាងទៀតផង។ 

តួយ៉ាង បើងាកមកចាប់អារម្មណ៍លើរូបសម្ផស្សកញ្ញា ឌី បញ្ញាវិមាលា ទោះបីនាងនៅវ័យក្មេង ប៉ុន្តែនាងអាចមើលថែសម្រស់បានល្អហើយថែមទាំងពូកែរៀបចំខ្លួនបានស្អាតផងដែរ។ ក្នុងនោះដែរ ថ្មីៗនេះនាងបានចែករំលែករូបភាពថតសំអាងការស្លៀកឈុតកូនក្រមុំប្រពៃណីខ្មែរជាច្រើនសន្លឹក មើលទៅនាងពិតជាស្រស់សោភា សមសួនខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកមុខនាងបញ្ចេញស្នាមញញឹមយ៉ាងស្រទន់ ធ្វើឲ្យហ្វេនភ្លឹកនឹងសម្រស់នាងគ្រប់ៗគ្នា៕

ប្រភពរូបភាព៖ Dara Sok

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...