បរទេស៖ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ការប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022 រវាងអាហ្សង់ទីន និងបារាំង បានប្រព្រឹត្តទៅយ៉ាងអធិកអធម ព្រមទាំងក្ដីរំភើបជាមួយនឹងលទ្ធផលចុងក្រោយ ដែលក្រុមជម្រើសជាតិអាហ្សង់ទីន បានគ្រងតំណែងជើងឯកជាលើកទី៣។
ដោយឡែក ដោយសារតែស្រុកកំណើតបានទទួលជ័យជម្នះ សម្រាប់បវរកញ្ញាអាហ្សង់ទីន Miss Grand Argentina 2020 នាង Mariana Varela និងមិត្តស្រីភេទដូចគ្នា ដែលជា Miss Grand Puerto Rico 2020 Fabiola Valentín ក៏បានចែករំលែកពេលវេលាដ៏រីករាយជាមួយគ្នា យ៉ាងផ្អែមល្ហែម។
លើសពីនេះ គូស្នេហ៍របស់បវរកញ្ញាទាំងពីររូបនេះ ថែមទាំងបានចូលរួមជាមួយហ្វូងមនុស្ស នៅភោជនីយដ្ឋានមួយដើម្បី រីករាយនឹងការប្រកួត ក៏ដូចជា ចូលរួមអបអរសម្រាប់ប្រទេសអាហ្សង់ទីន ខណៈដែលអ្នកទាំងពីរបានបង្ហាញខ្លួន ពាក់អាវលេខ 10 របស់ Messi ពេលទស្សនាវគ្គផ្តាច់ព្រ័ត្រ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖