កម្សាន្ត៖ ជាទូទៅគេឃើញ តារា Kpop មិនថាតែស្រីឬជាប្រុសនោះទេ តែងតែមានរូបរាងស្ដើងស្អាត និង ដៃជើងតូចៗស្រឡូនតែម្ដង។ ដោយឡែក ខុសអីតែតារាប្រុសប៉ុន្មានដួងខាងក្រោមនេះ ដែលស្រឡាញ់រាងក្រាស់ ខំហាត់ប្រាណយ៉ាងលំបាកយកសាច់ដុំកង់ៗយ៉ាងនេះ។
អ្វីដែលពិសេស តារាចម្រៀងប្រុសទាំងនោះ មានរូបរាង និងមាឌធំ រីឯសាច់ដុំដៃ ជើងវិញ ធំៗដូចកីឡាកាស ប្លែកពីតារាដ៏ទៃដែលស្រឡាញ់រាងស្ដើង។ ទន្ទឹមនឹងនោះ idol ទាំងប៉ុន្មានដួងនេះ ក៏មានរាងសង្ហារមិនធម្មតាដែរ ថែមមានសាច់ដុំទៀត ត្រូវចិត្តហ្វេនតែម្ដង។
លើសពីនោះ បើទោះបីជា ពួកគេមានរាងមាឌមាំ គីឡូធ្ងន់ បែបនេះ មិនសូវត្រូវស្ដង់ដាររបស់ តារា Kpop ក៏ដោយចុះ ប៉ុន្ដែប្រជាប្រិយភាពរបស់តារាប្រុសទាំងនេះ ល្បីល្បាញជាខ្លាំងទៅលើរូបរាងដ៏ទាក់ទាញរបស់ពួកគេ ជាពិសេស អ្នកគាំទ្រតែងតែស្រែកហ៊ូនៅពេលដែល ពួកគេបង្ហាញ សាច់ដុំដើមដៃ នៅលើឆាកតន្ត្រីម្ដងៗ គឺថា ស៉ិចស៉ីធ្វើឲ្យហ្វេនឈ្លក់វង្វេង៕
តារាចម្រៀងប្រុស Kpop ខាងក្រោមនេះ ដែលមានសាច់ដុំធំៗទាក់ទាញចិត្តអ្នកគាំទ្រ៖
១. Wonho
២. Minhyuk
៣. Baekhoo
៤. Moonbin
៥. Shownu
៦. BM
៧. Hongsoek