ហុងកុង៖ កាលពីពេលថ្មីៗកន្លងទៅនេះ ទំព័រដ៏ល្បី Sohu បានរាយការណ៍ថា តារាសម្ដែងជើងចាស់ លោក Julian Cheung បានចូលរួមសម្តែងក្នុងរឿងថ្មី ដែលដើរតួនាទីជាប៉ូលីស និងធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែទន្ទឹងរង់ចាំមើលពីស្នាដៃថ្មីរបស់លោក។
អ្វីដែលគួរឲ្យកត់សម្គាល់ យោងទៅតាមប្រភពដដែលនេះ បានលើកឡើងថា លោក Julian Cheung បានកាត់បន្ថយប្រាក់ខែរបស់ខ្លួន ចំនួន ២០ភាគរយ ដើម្បីចូលរួមក្នុងរឿងនេះ ដោយខ្លួនទទួលបានប្រហែលខ្ទង់ ៤លានយ័ន (ប្រហែល ៦៣ ម៉ឺនដុល្លារ) តែប៉ុណ្ណោះ។
លើសពីនេះ តាមប្រភព Sina បានឲ្យដឹងទៀតថា មូលហេតុដែល តារាប្រុសរូបនេះ ទម្លាក់ប្រាក់ខែរបស់ខ្លួនបែបនេះ នោះគឺដោយសារតែ ការស្រលាញ់តួនាទីសម្ដែងនៅក្នងរឿងនោះ ខណៈដែល ខាងផលិតករ ក៏បានបញ្ជាក់ថា លោក Julian Cheung មិនខ្វល់នឹងរឿងលុយកាក់នោះទេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖