ហ្វេនយូរហើយ មិនធ្លាប់ដឹង ថាបទចម្រៀង២បទនេះ ធ្វើឲ្យ ខេមរៈ សិរីមន្ត អាចល្បីដូចសព្វថ្ងៃ (មានវីដេអូ) - TrueID

ហ្វេនយូរហើយ មិនធ្លាប់ដឹង ថាបទចម្រៀង២បទនេះ ធ្វើឲ្យ ខេមរៈ សិរីមន្ត អាចល្បីដូចសព្វថ្ងៃ (មានវីដេអូ)

December 28, 2021

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ជាតារាប្រុសម្នាក់ ក្នុងចំណោមតារាខ្មែរល្បីឈ្មោះផ្សេងទៀត ដែលរក្សាបានកេរ្ត៍ឈ្មោះខ្លួន នៅតែល្បី ខណៈប្រឡូកក្នុងវិថីសិល្បៈអស់ពេលច្រើនឆ្នាំ ខណៈពេលនេះ រូបលោក ក៏ហក់លោត ក្លាយជាអ្នកជំនួយក្នុងវិស័យអចលទ្រព្យលក់ដីឡូតិ៍ម្នាក់ផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានបង្ហើបពី ប្រវត្តិប្រឡូកក្នុងវិស័យចម្រៀងដំបូងរបស់ខ្លួន មិនមែនជារឿងចៃដន្យឡើយ ដែលអាចធ្វើឲ្យខ្លួនជោគជ័យខ្លាំងដូចសព្វថ្ងៃ អ្វីដែលខ្លួនមាននោះគឺ ការខិតខំប្រឹងប្រែង និងការមិនព្រមចុះចាញ់។

ទន្ទឹមនឹងនោះ រូបលោកបានបង្ហើបពីបទចម្រៀង២បទ ដែលអាចធ្វើឲ្យ មហាជនក៏ដូចជាអ្នកដឹកនាំ ព្រមទទួលយកសមត្ថភាពរូបលោកនោះគឺ បទដំបូង «អណ្តូងស្នេហ៍» រីឯបទទី២គឺ «បេះដូងអ្នកប្រដាល់» ខណៈដែលបទទាំងពីរនេះ ដំបូងខ្លួនមិនមែនជាម្ចាស់ឡើយ ប៉ុន្តែដោយសារតែ ម្ចាស់បទជួបបញ្ហាសុខភាពបំពង់ក ហើយបទត្រូវចេញប្រញាប់នោះ ទើបគេឲ្យរូបលោក សាកល្បងព្រោះ រូបលោកតែងតែទៅអង្គុយក្នុងស្ទូឌីយោថតចម្រៀង រាល់ពេលបញ្ចប់ការងារសាកល្បងច្រៀងក្នុងក្លឹបនោះ​។

អ្វីដែលធ្វើឲ្យ អ្នកដឹកនាំភ្ញាក់ផ្អើលនោះគឺ តារាចម្រៀងផ្សេងត្រូវការពេលយ៉ាងតិចណាស់ ក៏មួយខែដែរ ដើម្បីហាត់សមច្រៀងបទទាំងនេះ ផ្ទុយទៅវិញសម្រាប់រូបលោក ត្រូវការពេលតែ១ម៉ោងប៉ុណ្ណោះ ដែលតារាចម្រៀងរូបនេះបញ្ជាក់ថា ខ្លួនអាចធ្វើបានដូច្នេះ ដោយសារតែទំហំចិត្តនៃការស្រឡាញ់សិល្បៈ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...