កម្សាន្ត ÷ កាលពីថ្ងៃទី ៧ ខែមិថុនា Jennie បានបង្ហោះវីដេអូថ្មីមួយទៅកាន់ Channel YouTube របស់នាងដែលមានចំណងជើងថា «Jennie's Selfcare Routines» ក្នុងវីដេអូ Jennie បានចែករំលែកជំហានទៅកាន់ទម្លាប់នៃការថែទាំខ្លួននាង ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់នាង។
នៅក្នុងវីដេអូ នាងបានណែនាំពីរបស់របរជាច្រើន ដែលនាងប្រើប្រចាំថ្ងៃ ដូចជា Foam Rollers ម៉ាស្សាស្បែកក្បាល ក្រែមលាបបបូរមាត់ និងអ្វីៗជាច្រើនទៀត ហើយនៅពាក់កណ្តាលនៃវីដេអូ Jennie បានធ្វើការ Q&A ខណ:ដែលសំណួរមួយដែលនាងត្រូវបានសួរគឺ អំពីក្លិនផ្សេងៗដែលនាងចូលចិត្ត។
ជាការឆ្លើយតប Jennie បានបង្ហាញថា នាងងាយនឹងធុំក្លិន ហើយថែមទាំងទទួលបានក្លិនក្រអូបយ៉ាងឆាប់រហ័ស ហើយ Jennie បង្ហាញពីចំណូលចិត្តរបស់នាងចំពោះក្លិនក្រអូបដោយនិយាយថា នាងមិនដែលចូលចិត្តក្លិនទឹកអប់ទេ តែនាងចូលចិត្តក្លិនផ្លែឈើ ក្រូចឆ្មា ផ្កាម្លិះទន់ ឬក្លិនម្សៅទារក នាងបានបន្ថែមថា នាងចូលចិត្តក្លិនក្រអូបដែលមានភាពជិតស្និទ្ធនឹងធម្មជាតិ ដូចជាក្លិនឈើ ឬក្លិនដី។
ប្រភព: Kpopstarz