កម្សាន្ត ÷ ថ្មីៗនេះ ការបង្ហោះដែលទាក់ទងនឹង ការចាត់ថ្នាក់ តារា K-pop ស្រី ដែលមានទ្រព្យសម្បត្តិច្រើនបំផុត ត្រូវបានបង្ហោះនៅលើសហគមន៍អនឡាញនានា ក្រោយវាត្រូវបានគេត្រួតពិនិត្យឡើងវិញ។
ចំណាត់ថ្នាក់គឺជាផ្នែកមួយ នៃអត្ថបទដែលបានចេញផ្សាយកាលពីឆ្នាំមុន ដោយប្រព័ន្ធផ្សព្វផ្សាយហុងកុង «South China Morning Post (SCMP)» ហើយនៅពេលនោះ ទំហំជាក់លាក់នៃទ្រព្យសម្បត្តិក៏ត្រូវបានរួមបញ្ចូលផងដែរ ដែលទាក់ទាញការចាប់អារម្មណ៍។
ក្នុងនោះលេខ ១ គឺ IU ដែល SCMP បានរាយការណ៍ថា IU កាន់កាប់ ៣១ ទៅ ៤៥ លានដុល្លារ ចំណែកលេខ ២ គឺ តារា ចម្រៀង Lee Hyori មានទ្រព្យសម្បត្តិប្រមាណ ៣០ ទៅ ៤០ លានដុល្លារ ចំណាត់ថ្នាក់លេខ ៣ បានទៅលើ Sandara Park ដែលមានទ្រព្យសម្បត្តិប្រហែល ៣០ លានដុល្លារ។
នៅមិនទាន់អស់ ចំណាត់ថ្នាក់ទី ៤ គឺតារាចម្រៀង BoA ដែលត្រូវបានគេនិយាយថា មានប្រហែល ២៥ លានដុល្លារ និង Suzy ដែលសកម្មក្នុងនាមជាតារាចម្រៀង និងជាតារាសម្ដែងបានជាប់ចំណាត់ថ្នាក់លេខ ៥ មាន ២៥ លានដុល្លារដូចគ្នា ចំណេកលេខ ៦ បានទៅលើក្រុម Lisa មានប្រមាណ ១៤ លាន៕
ប្រភព: Kbizoom