ជីវិតហាយសូរ Tiffany Tang ដែលគ្រប់គ្នាប្រាថ្នា ប្រើសុទ្ធតែរបស់ប្រ៊េនៗ ថ្លៃៗ - TrueID

ជីវិតហាយសូរ Tiffany Tang ដែលគ្រប់គ្នាប្រាថ្នា ប្រើសុទ្ធតែរបស់ប្រ៊េនៗ ថ្លៃៗ

September 7, 2022

ចិន៖ តារាសម្ដែងស្រី Tiffany Tang បានធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលមានការលើកឡើងពីជីវិតរស់នៅយ៉ាងប្រណីត ប្រើប្រាស់របស់របរថ្លៃៗដែលសុទ្ធតែជាម៉ាកយីហោល្បីៗ ខណៈដែលនាងអាចរកចំណូលបានយ៉ាងច្រើន ផងដែរ។ 

នៅក្នុងនោះដែរ គេបានដឹងថា តារាស្រី Tiffany Tang បាន​ទិញ​ស្រោម​ទូរស័ព្ទ​ចំនួន ៥ ដែល​មាន​ពណ៌​ខុសៗ​គ្នា។ ជាពិសេស មានស្រោមទូរស័ព្ទមួយ ដែលគេដឹងថា វាបានមកពីម៉ាកយីហោលំដាប់ខ្ពស់ និងមានតម្លៃដល់ខ្ទង់ជាង ៤០០០០ យន់ (ប្រហែលជាង ៥ពាន់ដុល្លារ )។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីការប្រើប្រាស់កាបូបម៉ាកល្បីៗជាច្រើន នៅតាមផ្លូវ ដែលកាបូបប្រណីតៗគ្រប់ប្រភេទទាំងនោះ សុទ្ធតែមាន តម្លៃខ្ពស់កប់ពពកទៀតផង។

ចំណែកឯរឿងមួយទៀតនោះគឺ ក្រឡេកមកមើលពីរឿងមង្គលការរបស់ Tiffany Tang គឺកាន់តែត្រូវបានហ្វេនៗយកចិត្តទុកដាក់ជាមួយនឹងភាពស៊ីវីល័យ ខណៈដែលមានអ្នកសរសេរប្លុកអចលនទ្រព្យម្នាក់ បានលាតត្រដាងថា ផ្ទះអាពាហ៍ពិពាហ៍របស់ នាងនិងស្វាមី គឺស្ថិតនៅតំបន់អ្នកមានលុយកំពូល ក្នុងទីក្រុងសៀងហៃ ដែលផ្ទះតម្លៃថោកបំផុតនៅទីនោះគឺមានតម្លៃ ៥០ លានយន់ (ប្រហែល៧លានដុល្លារ) ទៅហើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖

Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...