ភ្នំពេញ៖ អាចនិយាយបានថា សុគន្ធ និសា ជាតារាជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជាទៅហើយ ដោយអ្នកនាងបានឈានចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតបច្ចុប្បន្ននេះ ក្នុងអាជីពជាតារាចម្រៀងផង និងសម្តែងផង។
ជាការពិតណាស់ ក្នុងរយៈពេលប្រមាណជិត២០ឆ្នាំនៃភាពជោគជ័យក្នុងការប្រឡូកក្នុងវិថីសិល្បៈ តារាស្រីរូបនេះ គឺហាក់បីដូចជាមានសម្រស់នៅចាំតែ ដោយគិតត្រឹមឆ្នាំនេះ អ្នកនាងមានវ័យដល់ទៅ៣៨ឆ្នាំហើយ ប៉ុន្តែមើលទៅភាពជាក់ស្តែងចំពោះរូបភាពនៅក្នុងហ្វេសប៊ុកទៅ គឺមិនចង់ជឿនឹងភ្នែកសោះថាអ្នកនាងមានវ័យរាងជ្រេបែបនេះសោះ។
ដោយឡែក ក្នុងពេលនេះ សុគន្ធ និសា បង្ហោះរូបភាពថ្មី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកនេះ គឺនៅតែស្អាតចែងចាំងដូចមុនអញ្ចឹង ដោយមើលទៅផ្ទៃមុខស្រស់ផូរផង់សខ្ចី រលោងស្រិល គួបផ្សំនឹងសក់មូលតិចៗ ចំណែករាងវិញ គឺនៅតែតូចច្រឡឹងគួរឱ្យស្រលាញ់ដូចមុនដដែល មិនខុសពីប៉ុន្មានឆ្នាំប៉ុន្មានឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖