ក្រោយកែសម្ផស្សយកមុខក្មេងជាងមុន Jonny កាន់តែជឿជាក់ - TrueID

ក្រោយកែសម្ផស្សយកមុខក្មេងជាងមុន Jonny កាន់តែជឿជាក់

December 23, 2021

ថៃ៖ ថ្មីៗនេះ ក្រោយពីបានសម្រេចចិត្ត ទៅវះកាត់កែសម្ផស្ស តារាប្រុសជើងចាស់ លោក Jonny Anfone ក៏បានបង្ហាញមុខមាត់ថ្មីប្លែកដ៏គួឲ្យចាប់អារម្មណ៍ ដែលមើលទៅកាន់តែក្មេងជាងមុន ផងដែរ។ 

ដោយឡែក ជាមួយគ្នានេះ លោក Jonny ក៏បានទម្លាយ​រឿងមួយចំនួន ក្រោយពីបានទៅកែកុនរួច នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ព្រមទាំងបានបង្ហើបថា ​ប្រពន្ធ​របស់ខ្លួនលួច​ច្រណែន​នឹង​ភាពស្រស់សង្ហាមុខក្មេងជាងវ័័យ ជាពិសេស លោកក៏មិនខ្លាចទៅលើការរិះគន់ ពីមនុស្សជាច្រើនទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ ក៏បានបង្ហាញពីរឿងដែលជំរុញលើកទឹកចិត្តដល់រូបលោក ដើម្បីឈានដល់ការកែសម្ផស្សលើកនេះ ដោយបានរៀបរាប់ថា ​មនុស្ស​ម្នាក់​ៗ​ មាន​ស្ទីលខុសគ្នា​រៀងៗ​ខ្លួន​នៃ​របៀប​ដែល​ពួកគេ​គួរ​ធ្វើ ហើយលោកក៏បានគិតថា ខ្លួនបានឈានដល់ពាក់កណ្តាលជីវិតទៅហើយ ដូច្នេះ បើ​ចង់​ធ្វើ​អ្វី​មួយ គីត្រូវ​ធ្វើ​ឥឡូវ​នេះ ដោយធ្វើវាមិនច្រើនលើសលប់ពេកនោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
Jonny Anfone
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...