នេះបានហៅ មិត្តពិតប្រាកដ Pinky និង Tangmo ឆ្លងកាត់រឿងជាមួយគ្នាជាច្រើន - TrueID

នេះបានហៅ មិត្តពិតប្រាកដ Pinky និង Tangmo ឆ្លងកាត់រឿងជាមួយគ្នាជាច្រើន

March 1, 2022

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា ការទទួលមរណភាពរបស់ តារាសម្ដែងស្រី Tangmo បានធ្វើឲ្យមិត្តរួមសិល្បៈ និងមហាជនជាច្រើនមានការសោកសង្វេគ។ ជាពិសេស គេសង្កេតឃើញតារាសម្ដែង Pinky ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo បង្ហាញការសោកស្ដាយជាខ្លាំង។

Tangmo 
Tangmo 

បើងាកទៅមើលពីប្រវត្តិរបស់ Tangmo និង Pinky មិនសូវខុសគ្នាទេ ដោយអ្នកទាំងពីរសុទ្ធតែធ្លាប់ឆ្លងកាត់រឿងរ៉ាវអាស្រូវនៅក្នុងជីវិតដូចគ្នា។ តាមប្រភពបានឲ្យដឹងថា តារាស្រីទាំងពីរនាក់នេះ គឺជាមិត្តតាំងពីក្មេងៗ ដោយរៀនថ្នាក់ជាមួយគ្នា ហើយក៏ជាមិត្តដែលតែងតែនៅក្បែរគ្នា។

កាលពីក្មេង ឲ្យតែអ្នកទាំងពីរ បណ្ដើរគ្នាទៅរៀន គ្រប់គ្នាចោមរោមមើលមិនដាក់ភ្នែក ព្រោះថាជាស្រីស្អាតប្រចាំថ្នាក់ហើយថែមទាំងប្រចាំសាលាទៀតផង។ មិនតែប៉ុណ្ណោះ Tangmo ធ្លាប់ផ្ដល់បទសម្ភាសន៍ថា Pinky ជាមនុស្សអច្ឆរយៈណាស់ មិនសូវបានមករៀនទេ តែប្រលងបានលេខ១រហូត។

Pinky
Pinky

ចំណែកឯ ពេលចូលសិល្បៈវិញ ពួកគេធ្លាប់សម្ដែងរឿងរួមគ្នាបាន៣រឿង តែគួរអោយស្ដាយ ពួកគេត្រូវបានខាងស្ថានីយ៍បញ្ចប់កុងត្រាភ្លាមៗទាំងពីរនាក់ ដោយសារសំបូររឿងរ៉ាវអាស្រូវពេក។ រីឯ អ្នកដែលធ្លាប់តាមដានរឿងភាគកាលជំនាន់មិនទាន់សំបូរបែបខាង Internet ប្រាកដជាដឹងហើយថារឿងដែលពួកគេសម្ដែងពេលចាក់ផ្សាយម្ដងៗ គឺទទួលបានការគាំទ្រណាស់ ពិសេសខាងប៉ុស្តិ៍ទូរទស្សន៍កើន rating ជាលំដាប់។

Tangmo និកង Pinky
Tangmo និកង Pinky

ហេតុនេះហើយ ទើបមិត្តភាពពួកគេរឹងមាំណាស់ ថ្ងៃដែល Tangmo ខ្លួនភ្លាមៗ Pinky បន់ស្រន់សូមអោយព្រះតាមថែរក្សាមិត្តនាងផង តែយ៉ាងណាជីវិត Tangmo គឺអស់ត្រឹមនេះបាត់ទៅហើយ ខ្លួនមានតែជូនពរអោយមិត្តសំណព្វចិត្តទទួលបានសុគតិភពនៅជាតិថ្មី ហើយសូមអោយបានយុត្តធម៌ពិតលើមិត្តរបស់នាង៕

ប្រភព៖ Thai Drama Zone

Tangmo និកង Pinky កាលនៅក្មេង
Tangmo និកង Pinky កាលនៅក្មេង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...