Ji Yeon បញ្ចេញរូបបន្ថែមក្នុងថ្ងៃមង្គល ហ្វេនឃើញរំភើបជំនួស - TrueID

Ji Yeon បញ្ចេញរូបបន្ថែមក្នុងថ្ងៃមង្គល ហ្វេនឃើញរំភើបជំនួស

December 14, 2022

កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបភាពស្អាតៗជាច្រើនសន្លឹក នៅក្នុងពិធីមង្គលការរបស់តារាចម្រៀង Ji Yeon (សមាជិក T-ara) និងស្វាមី ដែលជាអ្នកលេងកីឡា Baseball លោក Hwang Jae Gyun កាលពីថ្ងៃទី ១០ ខែធ្នូ ត្រូវបានបង្ហាញឡើងនៅលើបណ្តាញសង្គម ដែលជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ នៅក្នុងនោះសុទ្ធសឹងតែជារូបភាពដ៏ផ្អែមល្ហែមរវាងនាង និងស្វាមី ក្នុងឈុតរ៉ូបកូនក្រមុំពណ៌សយ៉ាងស្រស់សោភា បូករួមនឹងទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងពិធី ហើយជាពិសេស នាងថែមទាំងបានបង្ហាញពីទឹកមុខដ៏រីករាយ ក្នុងថ្ងៃមង្គល ដែលនេះគឺជាការចាប់ផ្ដើមមួយ ក្នុងការសាងអនាគតរួមគ្នាជាមួយស្វាមីបណ្ដូលចិត្ត ។

ជាមួយគ្នានេះដែរ តារាស្រី Ji Yeon ក៏បានលើកឡើងថា នាងនិងស្វាមី ពិតជាមានពិធីមង្គលការ ដែលមកជាមួយនឹងពរជ័យពីមនុស្សជាច្រើន រួមទាំងការ អរគុណ​ពីភ្ញៀវ ដែលបាន​មក​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់នាង ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...