រកណាបាន កូនប្រសារបែបនេះ? នាយពាក់មី ស្រាប់តែធ្វើពិធីក្រុងពាលី​ សង់ផ្ទះធំទ្រនំថ្មី​ ជូនឪពុកម្តាយក្មេក - TrueID

រកណាបាន កូនប្រសារបែបនេះ? នាយពាក់មី ស្រាប់តែធ្វើពិធីក្រុងពាលី​ សង់ផ្ទះធំទ្រនំថ្មី​ ជូនឪពុកម្តាយក្មេក

June 4, 2021

ស្វាយរៀង: លោក ចែម ចាន់រ៉ា ឬដែលប្រិយមិត្ត និងពុកម៉ែ បងប្អូនជាទូទៅបានស្គាល់ថា ជានាយពាក់មី តារាកំប្លែងល្បីលំដាប់ប្រទេសនោះ បានធ្វើឲ្យមហាជន និងហ្វេនៗរបស់លោកនៅក្នុងបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលលោកបានបង្ហោះរូបថតរបស់លោក និងប្រពន្ធ ព្រមទាំងឪពុកម្តាយក្មេកកំពុងតែធ្វើពិធីក្រុងពាលី សាងសង់ផ្ទះឈើថ្មី របៀបជាក្បាច់ផ្ទះបុរាណខ្មែរ រហូតទទួលបានការសរសើរពីមហាជន ពាសបណ្តាញសង្គមអំពីទឹកចិត្តរបស់លោក ចំពោះឪពុក-ម្តាយក្មេកតែម្តង។

យ៉ាងណាមិញ អមដោយរូបភាពប្រមាណជាង៥សន្លឹក នាយពាក់មី តារាកំប្លែងល្បី សម្តីចាក់ទឹកមិនលិច ក៏បានសរសេររៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖

នាយពាក់មី
នាយពាក់មី

សូមរំលឹកផងដែលថា ក្រោយបានចូលប្រឡូកជាតារាកំប្លែងតាមរយ:ការប្រកួតជ្រើសរើសតារាកំប្លែងនៅក្នុងកម្មវិធីមួយក្នុងស្ថានីយទូរទស្សន៍ CTN រួចមក លោកចែម ចាន់រ៉ា ហៅនាយពាក់មី ហាក់មានឈ្មោះល្បី និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែម្តង ពីទេពកោសល្យសម្តែង និងសម្តីចាក់ទឹកមិនលិចរបស់លោកតែម្តង៕

ចង់ដឹងថាតើ សកម្មភាពធ្វើពិធីក្រុងពាលី និងផ្ទះថ្មីរបស់ឪពុកក្មេក ម្តាយក្មេករបស់នាយពាក់មី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ផ្ទះថ្មីរបស់ឪពុកម្តាយក្មេក នាយពាក់មី
ផ្ទះថ្មីរបស់ឪពុកម្តាយក្មេក នាយពាក់មី
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
សកម្មភាពធ្វើពិធីក្រុងពាលី
សកម្មភាពធ្វើពិធីក្រុងពាលី
សកម្មភាពធ្វើពិធីក្រុងពាលី
សកម្មភាពធ្វើពិធីក្រុងពាលី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...