កម្សាន្ត ÷ កាលពីថ្ងៃទី ៩ ខែកក្កដា អ្នកគាំទ្ររបស់ Selena Gomez បានប្រាប់រឿងរ៉ាវដ៏គួរឱ្យស្រលាញ់មួយ របស់តារាចម្រៀងអាមេរិករូបនេះ នៅលើ Twitter នៅពេលដែលពួកគេបានជួបនាងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ដែលនាពេលនោះ គឺជាដែលដែលអ្នកគាំទ្របានថតរូប Selfie ជាមួយ Selena Gomez ហើយ តារាស្រីរូបនេះក៏បានឃើញមនុស្សម្នាក់ ពាក់អាវដែលមានរូប Lisa បោះពុម្ពនៅលើនោះ ហើយប្រតិកម្មរបស់នាង គឺបានចង្អុលទៅវា ហើយនិយាយថា «អូព្រះជាម្ចាស់ នោះជាក្មេងស្រីរបស់ខ្ញុំ!»។
ទន្ទឹមនឹងនេះ នេះមិនមែនជាលើកទីមួយទេ ដែល Selena Gomez បង្ហាញក្តីស្រលាញ់ចំពោះ BLACKPINK ជាសាធារណៈ និងជាពិសេស Lisa នាងធ្លាប់បានបង្ហើបថាបទចម្រៀងដែលនាងចូលចិត្តជាងគេគឺ «MONEY» របស់ Lisa ពីអាល់ប៊ុមទោលដំបូងរបស់នាងផងដែរ។
គួររំលឹកផងដែរថា Selena Gomez និង BLACKPINK បានសហការគ្នាជាលើកដំបូង ជាមួយបទ «Ice Cream» ដែលចេញនៅខែសីហា ឆ្នាំ ២០២០ តែដោយសារជំងឺរាតត្បាត ពួកគេមិនអាចត្រូវបានជួបផ្ទាល់ទេ ហើយត្រូវថត MV ដាច់ដោយឡែក ក្រោយមកជិត ២ ឆ្នាំបន្ទាប់ពីការចេញបទនេះ អ្នកគាំទ្រនៅតែទន្ទឹងរង់ចាំឃើញ BLACKPINK និង Selena Gomez សម្តែងបទចម្រៀងរួមគ្នានៅលើឆាក៕
ប្រភព: Kbizoom