Adora អតីតផលិតករនៅ Big Hit ត្រៀម Debut ជាតារាចម្រៀងទោល - TrueID

Adora អតីតផលិតករនៅ Big Hit ត្រៀម Debut ជាតារាចម្រៀងទោល

October 26, 2021

កម្សាន្ត៖ កក្រើកទៀតហើយ Adora ដែលធ្លាប់បានផលិតបទចម្រៀងល្បីៗជាច្រើនឲ្យក្រុម BTS នោះនាងបានត្រៀមចេញចម្រៀងផ្ទាល់ខ្លួនហើយ។ ក្នុងនោះដែរ Adora អតីតផលិតករដ៏ល្បីល្បាញ នៅក្នុងផលិតកម្ម Big Hit បានត្រៀមខ្លួន Debut ជាតារាចម្រៀងទោលឆាប់ៗនេះ។ 

Adora
Adora

គួរបញ្ជាក់ផងដែរថា Adora មានឈ្មោះពិតថា Park Soo Hyun គឺជាអតីតសមាជិកម្នាក់ ដ៏មានទេពកោសល្យនៅក្នុងក្រុមផលិតកររបស់ផលិតកម្ម Big Hit។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានផលិតចម្រៀងរបស់​ BTS ជាច្រើនបទដូចជា Spring Day, Love Maze, Magic Shop ដែលបទចម្រៀងទាំងនោះ សុទ្ធតែទទួលបានការស្រលាញ់ចូលចិត្តរហូតមកដល់សព្វថ្ងៃ។ 

Adora
Adora

លើសពីនោះទៅទៀត ផលិតករ Adora ក៏ធ្លាប់បានផលិតចម្រៀងឲ្យក្រុម TXT និងក្រុម Gfriend ជាច្រើនបទផងដែរ។ ដោយឡែកអតីតផលិតករ ដ៏ល្បីឈ្មោះនេះ បានចុះកុងត្រាជាមួយ Arua Entertainment ដែលជាផលិតកម្មទើបនឹងបង្កើតថ្មីកាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។ 

Adora
Adora

ជាពិសេស ក្រៅពីជំនាញផលិតចម្រៀងហើយ Adora នឹងបង្ហាញខ្លួនជា តារាចម្រៀងទោលជាផ្លូវការណ៍ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាងនេះទៅទៀត មហាជនដែលបានស្គាល់នាងតាមរយៈ ការផលិតចម្រៀងឲ្យក្រុមចម្រៀងល្បីៗនោះកំពុងតែទន្ទឹមរង់ចាំ ស្ដាប់សម្លេងចម្រៀងរបស់នាង៕

Adora
Adora

ប្រភព៖ allkpop

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...