មកដឹងរបៀប តារាស្រីចិន Fan Bingbing រកលុយ ១២៣លានដុល្លារត្រឹម២ថ្ងៃ ក្នុងការសងបំណុល - TrueID

មកដឹងរបៀប តារាស្រីចិន Fan Bingbing រកលុយ ១២៣លានដុល្លារត្រឹម២ថ្ងៃ ក្នុងការសងបំណុល

June 21, 2021

ចិន៖ ដូចប្រិយមិត្ត អ្នកស្នេហាតារាចិន បានជ្រាបច្បាស់ថា កាលពីឆ្នាំ ២០១៨ តារាសម្តែងស្រីដ៏ល្បី Fan Bingbing បានមានបញ្ហាជុំវិញបញ្ហាគេចពន្ធ រហូតត្រូវពិន័យទៅរដ្ឋជិត១៣០ លានដុល្លារ ដែលត្រូវឲ្យតារាស្រីរូបនេះ លក់ផ្ទះជាច្រើនកន្លែង និងឡៃឡុងរបស់ប្រើប្រាស់របស់នាង ដើម្បីរំដោះខ្លួន។

យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនមួយបានទម្លាយ ឲ្យដឹងថាតារាស្រីក្នុងរឿង «មហិច្ឆតា​អ៊ូម៉ីនាង» រូបនេះបានបង់ពន្ធ ជាពិន័យដែលចំនួនទឹកប្រាក់ ៨៨០ លានយ័ន (ប្រហែលជា ១២៣ លានដុល្លារ) ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីខាងតុលាការ។

ភ្លាមៗនោះ បន្ទាប់ពីតារាស្រីវ៏យ ៣៩ឆ្នាំរូបនេះ ត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ក្នុងតួលេខច្រើនបែបនេះ តាមប្រភពដែលបានបន្តទៀតថា នាងបានលក់ផ្ទះល្វែងចំនួន ៤១ នៅទីក្រុងប៉េកាំងក្នុងរយៈពេលតែ​ ២ថ្ងៃ ក្នុងការលក់ចេញ ដែលមានតម្លៃទាបជាងទីផ្សារ ៣០ភាគរយឯណោះ។

ទន្ទឹមនឹងនេះដែរ ជាមួយការពិតដែលបានទម្លាយនេះ បានធ្វើឲ្យមហាជនកោតសរសើរ ក្នុងការរកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក្នុងរយៈពេលខ្លីមិនដល់ ៣ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យមហាជន នឹងឃើញពាក្យសម្តីដោយរូបនាងធ្លាប់បាននិយាយ ដោយបានលើកឡើងថា៖

ប្រភព៖ https://www.koreaboo.com/

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...