ភ្នំពេញ៖ ពិតណាស់ កាលពីម្សិលមិញនេះ កម្មវិធីប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៤ ឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ព្រមទាំងបានរកឃើញម្ចាស់ជ័យលាភីផងដែរ។ ដោយម្ចាស់ជ័យលាភីធីតាឯកឆ្នាំនេះ បានទៅលើបេក្ខនារីតំណាងឲ្យខេត្តសៀមរាប ដែលមានឈ្មោះអ៊ិន ម៉ូលីកា។
លើសពីនេះទៅទៀត បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភី កញ្ញា អ៊ិន ម៉ូលីកា ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ទៅលើមុខមាត់ដ៏ស្រស់សោភារបស់នាង។ ម្យ៉ាងវិញទៀត ធីតាឯកសង្រ្ការន្តរដូវកាលទី៤ នាងទើបមានអាយុ ២៣ឆ្នាំ ចំណែកកម្ពស់១៧០សង់ទីម៉ែត្រឯណោះ។
គួរបញ្ជាក់ផងដែរថា កញ្ញា អ៊ិន ម៉ូលីកា ត្រូវបានគេដឹងថាជាបងស្រីបង្កើតរបស់បវរកញ្ញា Miss Supranational Cambodia 2022 គឺកញ្ញា អ៊ិន លក្ខិណា។ ក្រោយហ្វេនៗដឹងថាអ្នកទាំងពីរ ជាបងប្អូនបង្កើតនឹងគ្នា ម្នាក់ៗភ្ញាក់ផ្អើល ហើយសរសើរពីអ្នកទាំងពីរដែលមានទាំងសម្រស់ និងសមត្ថភាពល្អដូចគ្នាបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖