អ្នកណាថាចាស់ លែងស្អាត? ឆ្នាំថ្មីចូលវ័យ៥២ហើយ តែសម្រស់តារាជើងចាស់អម្ពរ ទេវី នៅតែស្អាត - TrueID

អ្នកណាថាចាស់ លែងស្អាត? ឆ្នាំថ្មីចូលវ័យ៥២ហើយ តែសម្រស់តារាជើងចាស់អម្ពរ ទេវី នៅតែស្អាត

January 6, 2022

តារាកម្សាន្ត៖ ឆ្នាំថ្មី ឆ្នាំ២០២២ចូលមកដល់ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងស្រីដ៏ល្បីរបស់កម្ពុជាប្រចាំទសវត្សឆ្នាំ៨០ និង៩០ អ្នកស្រីអម្ពរទេវី បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជន និងអ្នកនិយមគាំទ្រខ្លួន ក្រោយបានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួន បង្ហាញសម្រស់នៅតែក្មេងជាងវ័យ ដើម្បីអបអរសាទរឆ្នាំថ្មីតែម្តង។

ជាក់ស្តែងនៅក្នុងរូបថតនោះ គេសង្កេតឃើញថាអ្នកស្រីអម្ពរទេវី ធ្វើម៉ូតសក់ខ្លីមូលទៅក្រោយ អមដោយស្នាមញញឹមដ៏ស្រស់ស្អាត ស្បែកមុខម៉ត់ខៃរលោង និងឈុតពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ព្រមទាំងចិញ្ចើមកោងដ៏ស្រស់ស្អាត រហូតធ្វើឲ្យមហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះ លាន់មាត់សរសើរពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

សូមបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំថ្មី ឆ្នាំសកល២០២២ តារាសម្តែងស្រីអ្នកស្រី អម្ពរទេវី មានអាយុ៥២ឆ្នាំហើយ ដោយអ្នកស្រីកើតនៅក្នុងឆ្នាំ១៩៧០ ប៉ុន្តែសម្រស់ និងមុខមាត់របស់តារាស្រីរូបនេះនៅតែស្រស់ស្អាតដដែល៕

ចង់ឃើញថាតើអ្នកស្រីអម្ពរទេវី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
 អ្នកស្រីអម្ពរទេវី
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...