ថៃ៖ Taew គឺជាតារាសិល្បៈថៃដែលស្ថិតនៅក្នុងចំណោមតារាជាច្រើនទៀតដែលបានទៅធ្វើតេស្តរកជំងឺកូវីដ១៩ ប៉ុន្តែនាងជាមនុស្សមានសំណាងបំផុតព្រោះ លទ្ធផលធ្វើតេស្តលើកចុងក្រោយ របស់នាងគឺអវិជ្ជមាន។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ Taew នាងក៏បានចែករំលែកនូវចំនេះដឹងនិងវិធីមួយចំនួនដល់មហាជនដើម្បីការពារនិងថែរក្សាខ្លួនក្នុងកំលុងពេលមានជំងឺកូវីដរាតត្បាតទូទាំងពិភពលោកនេះ។
វិធីទាំងនោះរួមមាន៖
១. ព្យាយាមកុំប៉ះមុខរបស់អ្នកដោយប្រើដៃ ព្រោះដៃរបស់អ្នកគឺអាចចាប់របស់ប្រើប្រាស់ និងរបស់ផ្សេងៗទៀត ដែលអាចមានមេរោគជាប់ដៃរបស់អ្នកដែលវាអាចជាភ្នាក់ងារចម្លងរោគដល់ផ្លូវដង្ហើមរបស់យើងដូច្នេះត្រូវលាងដៃឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។
២.រឿងសំខាន់មួយទៀតគឺមិនត្រឹមតែពាក់ម៉ាសនោះទេតែត្រូវអនាម័យចំពោះម៉ាស់របស់អ្នកជានិច្ច ម៉ាសគឺសម្រាប់ការពារពីជំងឺតែបើម៉ាសមិនស្អាត មានជាប់ជាមួយជំងឺផ្សេងៗ នោះអ្នកនិងឆ្លងរោគទាំងនោះ។
៣.ត្រូវតែបាញ់អាល់កុល រាល់ពេលចេញក្រៅ និងពេលចាប់កាន់របស់ផ្សេងៗរួចព្រោះវាអាចសំលាប់មេរោគបានយ៉ាងល្អ។
៤.ព្យាយាមរក្សាគម្លាតរបស់អ្នកពីអ្នកដ៏ទៃ ដោយមិនចាំបាច់គេប្រាប់ អ្នកត្រូវតែគិតថាគ្រប់គ្នាអាចនឹងមានផ្ទុកនូវជំងឺកូវីដ នេះមិនមែនរើសអើងទេ តែជាការការពារខ្លួនអ្នកនិងអ្នកដទៃផងដែរ។
៥. ថែរក្សាប្រព័ន្ធភាពសុំាផ្ទាល់ខ្លួនពីខាងក្នុងនិងថែរក្សាសុខភាពដោយការធ្វើលំហាត់ប្រាណ និងការជ្រើសរើសអាហារ ដែលជួយជំរុញឱ្យយើងមានព្រព័ន្ធភាពសុំាល្អ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់ជានិច្ច។
នេះជាវិធីដ៏ល្អៗដែល Teawបានប្រាប់ ហើយអ្នកទាំងអស់គ្នាគួរតែអនុវត្តឱ្យបានគ្រប់ៗគ្នាក្នុងសម័យកូវីដ១៩នេះ៕