កម្សាន្ត៖ មុននេះបន្ដិច តារាចម្រៀងអន្តរជាតិ Billie Eilish បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបាន Share រូបភាពរបស់ Jhope សមាជិកក្រុម BTS ទៅក្នុង Story នៃគណនី Instagram របស់ខ្លួន។
តាមរយៈការយករូបចែករំលែកបែបនេះ បាននាំចម្ងល់ជាច្រើនដល់អ្នកគាំទ្រ ដោយនឹកមិនចេញពីមូលហេតុដែលតារាចម្រៀងស្រីនេះធ្វើបែបហ្នឹងឡើយ។ បើមើលទៅលើរូបរបស់ Jhope វិញ ហាក់ដូចជា លោកថតលេងកម្សាន្តអារម្មណ៍ប៉ុណ្ណោះ ព្រោះលោកមិនបានសរសេរខេបសិននោះទេ។
ដោយឡែក បើយោងតាមប្រភពអ្នកគាំទ្រវិញ បានឲ្យដឹងថា តារារ៉េបប្រុសរូបនេះ បាន Tage អោយ Billie នៅលើរូបដែលលោកបង្ហោះផងដែរ ដែលនេះជាមូលហេតុធ្វើឲ្យនាងចែកចាយបន្ដរូបភាពរបស់លោកវិញ៕
ប្រភព៖ billieeilish