ថៃ៖ រូបភាពជាច្រើនសន្លឹក របស់តារាចម្រៀងរ៉េប Jackson Wang នៃសមាជិក Got7 កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹង រូបភាពដែលលោក បានទៅដល់ទឹកដីប្រទេសថៃ មុខពេលធ្វើសន្នឹសិទកាសែត ការឡើងសម្តែងការប្រកួតបាល់ទាត់។
យ៉ាងណាមិញ ជាមួយសម្រស់ដ៏ស្រស់សង្ហា ស្អាតគ្មានផ្ទឹមដូចទេវបុត្រ បានរាយមន្តស្នេហ៍មិនចេះតិច នៅមុខហ្វេនៗ រាប់ពាន់ ដែលបានរង់ចាំរូបលោក នៅកន្លែងដែលប្រព្រឹត្ត កម្មវិធី សន្នឹសិទកាសែតដូច្នេះដែរ។
អ្វីដែលចាប់អារម្មណ៍នោះ នៃរូបសម្រស់បែបស្រស់សង្ហា លេចធ្លោរបស់តារាប្រុសរូបនេះ មើលទៅពិតជាឆ្វាង ចែងចាំងតែម្តង ជាមួយសាច់មុខសម៉ងខៃ ស៊ីគ្នាទៅនឹងការលាបសក់ពណ៌ស បូករួមទៅនឹងពាក់អាវខ្មៅ កាន់តែស ទាក់ទាញថែមមួយកម្រិតទៀត ដែលគ្រប់ប្លង់ ផ្តិតពីគ្រប់ជ្រុង មើលទៅមិនសរសើរមិនបាន៕
សូមទស្សនារូបភាពខាងក្រោម៖