បរទេស៖ បើទោះបីជាបានរៀបការមានស្វាមី ព្រមទាំងមានកូនរួចទៅហើយក្ដី ប៉ុន្តែតារាម៉ូដែល នាង Miranda Kerr នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង តែម្ដង។
ជាពិសេស កាលពីថ្មីៗនេះ តារាម៉ូដែលស្រីរូបនេះ ស្រាប់តែបានបង្ហាញពីការជួបជុំគ្នា ជាមួយនឹងមិត្តៗ នៅក្នុងពិធីខួបកំណើតគម្រប់ ៣៩ ឆ្នាំរបស់ខ្លួន ដោយបានចែករំលែករូបថតជាបន្តបន្ទាប់ ដែលបានថតជាមួយមិត្តជិតស្និទ្ធបង្ហាញពីសម្រស់ដ៏ផូរផង់ ទាំងមុខមាត់និងរូបរាង ក៏ដូចជាការតុបតែងខ្លួនយ៉ាងប្រណីតនិងលេចធ្លោជួយធ្វើឲ្យមើលទៅកាន់តែមានភាពវ័យក្មេង ទៀតផង។
បន្ទាប់ពីបានឃើញហើយ ហ្វេនៗព្រមទាំងអ្នកទស្សនាជាច្រើន កាន់តែសរសើរមិនដាច់ពីមាត់ ទៅលើសម្រស់របស់ Miranda ដែលបានការថែរក្សាបានយ៉ាងល្អ ខណៈដែលនាងកំពុងតែឈានចូលវ័យក្បែរ ៤០ ឆ្នាំទៅហើយ តែភាពស្រស់ស្អាតរបស់នាង នៅតែមិនផ្លាស់ប្ដូរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖