បែកធ្លាយ រូបថតចាស់កាលរៀនវិទ្យាល័យរបស់តួស្រី «Nevertheless» ទើបដឹងថា... - TrueID

បែកធ្លាយ រូបថតចាស់កាលរៀនវិទ្យាល័យរបស់តួស្រី «Nevertheless» ទើបដឹងថា...

July 4, 2021

កូរ៉េខាងត្បូង៖ ប្រជាប្រិយភាពបច្ចុប្បន្ននេះតារាសម្តែងស្រីពន្លកថ្មី Han So Hee កំពុងតែហក់ឡើងគួរឲ្យកត់សម្គាល់ជាខ្លាំង ដែលធ្វើឲ្យរូបនាង ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង ជាពិសេស សមត្ថភាពសម្តែងរបស់នាង ទោះបីទើបតែប្រឡូកបានក្នុងរយៈពេលខ្លីក៏ដោយ។

ជាមួយគ្នានេះដែរទៀតសោត  មិនត្រឹមតែទេពកោសល្យខាងសម្តែងក្នុងវិស័យភាគយន្តនោះទេ តួយ៉ាងគួរតែអរគុណចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលមានលក្ខណៈលេចធ្លោ ខុសប្លែកពីតារាស្រីដទៃទៀត ថ្វីត្បិតទើបតែរូបនាងជាសិល្បករចំណូលថ្មី តែភាពល្បីល្បាញរបស់នាងមិនចាញ់នឹងសិល្បៈរៀមច្បងនោះទេ។

យ៉ាងណាមិញ ជាក់ស្តែង កាលពីថ្មីៗនេះ រូបថតកាលរៀនវិទ្យាល័យ របស់តារាស្រីវ័យ ២៦ឆ្នាំ ត្រូវបានគេបានគេបន្តការចែកចាយ ដែលត្រូវបានលាតត្រដាង សម្រស់កាលក្មេងរបស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ ទោះបីជារូបភាពដែលបែកធ្លាយ​នេះ មានគុណភាពរូបភាពព្រិល ក៏យើងអាចមើលឃើញថានាងពិតជាលេចធ្លោខ្លាំង គួបផ្សំទៅនឹងមុខសដ៏ចែងចាំង នៃសម្រស់ធម្មជាតិ បានធ្វើឲ្យនាង​មានភាពទាក់ទាញជាមួយរូបថតមួយនេះដូច្នេះដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖ 

Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
រូប Han So Hee កាលរៀនវិទ្យាល័យ 
រូប Han So Hee កាលរៀនវិទ្យាល័យ 
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...