មិនធម្មតា គ្រាន់តែបន្ទប់ស្នាក់របស់ Messi អំឡុងពេលប្រកួតនោះ នឹងក្លាយជាសារៈមន្ទីរ - TrueID

មិនធម្មតា គ្រាន់តែបន្ទប់ស្នាក់របស់ Messi អំឡុងពេលប្រកួតនោះ នឹងក្លាយជាសារៈមន្ទីរ

December 28, 2022

បរទេស៖ ថ្មីៗនេះ យោងតាមអ្នកកាសែត Achraf Ben Ayad បានបង្ហាញថា បន្ទប់ B201 នៅសាកលវិទ្យាល័យកាតា ដែលជាកន្លែងដែល កីឡាករបាល់ទាត់ Lionel Messi បានស្នាក់នៅក្នុងអំឡុងពេលប្រកួត World Cup 2022 នឹងក្លាយជាសារមន្ទីរខ្នាតតូចមួយ។

ក្នុងនោះដែរ ក្រុមអ្នក​គាំទ្រទាំងឡាយ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលមើល​កន្លែង​ដែល​ កីឡាករ​ឆ្នើម​វ័យ ៣៥ ឆ្នាំ​រូបនេះ បានសម្រាក​នៅ​អំឡុងពេលការ​ប្រកួត។ ជាពិសេស ខាងសារព័ត៌មាន Indian Express ក៏បានរាយការណ៍ផងដែរថា សាកលវិទ្យាល័យកាតា បានបោះពុម្ពរូបថតជាច្រើនសន្លឹក នៅក្នុងបន្ទប់កីឡាករអាហ្សង់ទីនរូបនេះ អំឡុងការប្រកួត World Cup ហើយបានប្រកាសថាបន្ទប់ B201 របស់ប្រធានក្រុមរូបនេះ នឹងក្លាយជាសារមន្ទីរតូចមួយ។

ម៉្យាងវិញទៀត នៅ World Cup 2022 អាហ្សង់ទីនបានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យកាតា ជាមូលដ្ឋានជំនួសឱ្យសណ្ឋាគារលំដាប់ផ្កាយ ៥ ដោយ​សារ​តែ​កន្លែង​នេះ​ មាន​ទីធ្លា​ច្រើន ដែល​អាច​រៀបចំ​ពិធី​ជប់លៀង​សាច់​អាំង​បែប​ប្រពៃណី ព្រមទាំងបានជ្រើសរើស មេចុងភៅជំនាញខាងធ្វើម្ហូបសម្រាប់កីឡាករអាហ្សង់ទីន ដើម្បីធានាថា អាហារមានរសជាតិដូចនៅឯផ្ទះ សម្រាប់ Messi និងមិត្តរួមក្រុម៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...