កញ្ញា ឈីន រតនៈ ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រលងចំរៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទីពីរ ហើយបច្ចុប្បន្ន រតនៈ ជាតារាស្រីកុងត្រាប្រចាំផលិតកម្មល្បីឈ្មោះធំមួយ នោះគឺផលិតកម្មរស្មីហង្សមាស។
កាលពីពេលថ្មីៗនេះ ម្ចាស់បទ "ខ្ញុំមានអ្នកណា?" បានធ្វើឲ្យមហាជន ជាពិសេសយុវវ័យមិត្តអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយកញ្ញា បានសរសេរផុសលើបណ្ដាយសង្គម IG ផ្ទាល់ខ្លួនថា "កើតមកមិនស្អាតតែម្ដង ឱ្យខ្ញុំហែលឆ្លងមុខកាំបិតច្រើនម្ល៉េះ” ដោយអមមកជាមួយរូបជាច្រើនស្លឹក ទាំងរូបនៅមិនទាន់បានឆ្លងកាត់មុខកាំបិត និងមុខវះកាត់រួចមកបង្ហាញមហាជន។
តាមការសង្កេតមើលជាក់ស្ដែងរវាងរូបទាំងពីរ(រូបកែររួច និងមិនទាន់កែរ)ឃើញថាមានការខុសប្លែកគ្នាខ្លាំង ទាំងទម្រង់មុខក៏ដូចជាម្រស់ទាំងមូល មានការធ្លាស់ប្ដូច្រើនសឹងតែមិនអាចជឿនឹងភ្នែកខ្លួនឯង។ យ៉ាងណាមិញ បើទោះបីនេះមិនមែនជារូបសម្បិត្តដែលស្រីស្អាតរូបនេះ មិនទទួលបានពីធម្មជាតិក្ដី តែ រតនៈ នៅតែអាចទទួលការស្រលាញ់ពីអ្នកគាំទ្រ ហើយទទួលបានភាពល្បីល្បាញឥតដាច់នោះឡើយ៕