កម្សាន្ត៖ ក្រោយពីបែកគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកគាំទ្ររបស់តារាសម្ដែងកូរ៉េទាំងពីរូប Nam Joo Hyuk និង Lee Sung Kyung បានសង្កេតឃើញថា អ្នកទាំងពីរ នៅតែរក្សា រូបភាពផ្អែមល្ហែម ជាមួយគ្នានៅក្នុងបណ្ដាញសង្គមនៅឡើយ។
តារាសម្ដែងដីល្បីល្បាញ Nam Joo Hyuk និង Lee Sung Kyung ធ្លាប់ជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង ប៉ុន្ដែក្រោយពីទាក់ទងគ្នាបានតែប៉ុន្មានខែ ពួកគេបានចែកផ្លូវគ្នា ដោយមូលហេតុរវល់ការងារសិល្បៈ។ យោងទៅតាមហេតុផលដែលបណ្ដាលឲ្យ តារាទាំងពីរបែកគ្នា គឺមិនមែនអស់ចិត្តស្រលាញ់នោះទេ គ្រាន់តែពួកគេមិនមានពេលឲ្យគ្នាប៉ុណ្ណោះ។
ជាពិសេស អ្នកគាំទ្រ នៅតែមិនអស់ចិត្ត ដែលថា គូស្នេហ៍ មួយគូនេះ ពិតជាបាន ឈប់ស្រលាញ់គ្នា ឡើយ។ ទន្ទឹមនឹងនោះ ហ្វេនៗ បានសង្កេតឃើញថា Nam Joo Hyuk និង Lee Sung Kyung មិនព្រម លុប រូបភាពផ្អែមល្ហែម ដែលពួកគេធ្លាប់បាន បង្ហោះ នៅក្នុង គណនី Instagram នោះឡើយ។
អ្វីដែលធ្វើឲ្យហ្វេនគិតថាពួកគេនៅស្រលាញ់គ្នានោះ គឺ តារាផ្សេងៗដែលបែកគ្នាហើយ ពួកគេតែងតែលុបរូបគ្នាចោលទាំងអស់ តែចំពោះ មួយគូនេះ បែរជារក្សាទុករូបគ្នាទៅវិញទៅមក។ បន្ថែមពីនោះទៀត ពួកគេទាំងពីរមិនដែលនិយាយថា ឈប់ស្រលាញ់គ្នាឡើយ ហើយតាមដែលហ្វេនតាមដានមក ពួកគេទាំងពីរនាក់អាចនឹងត្រលប់មកស្រលាញ់គ្នាម្ដងទៀត៕
ប្រភព៖ Callie Park
រូបភាពនៅក្នុងគណនីរបស់ Nam Joo Hyuk ៖
រូបភាពនៅក្នុងគណនីរបស់ Lee Sung Kyung