ថៃ៖ ជាការពិតណាស់ ដូចដែរប្រិយមិត្តជាច្រើនបានដឹងស្រាប់ហើយថា អ្នកម្ដាយ កញ្ញា ឌួង ហ្សូរីដា មានជំងឺប្រចាំកាយដែលតម្រូវឲ្យឡើងចុះទៅកាន់ប្រទេសថៃ ដើម្បីទៅពិនិត្យព្យាបាលជាញឹកញាប់។ ក្នុងនោះ ដោយសារតែបញ្ហាកូវីដ បានបណ្ដាញឲ្យរូបនាងខកខានមិនបានជូនម្ដាយទៅមន្ទីរពេទ្យដោយផ្ទាល់។
យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ឌួង ហ្សូរីដា បានជិះយន្តហោះទៅជួបអ្នកម្តាយជាទីស្រលាញ់នៅប្រទេសថៃ ក្រោយរស់នៅឃ្លាតឆ្ងាយពីគ្នាអស់រយៈពេលជិត ៨ខែមកនេះ ។
ជាមួយគ្នានេះ តាមរយៈរូបភាពប៉ុន្មានសន្លឹក និងវីដេអូមួយដែល ហ្សូរីដា បានបង្ហោះនេះ បានបង្ហាញពីសកម្មភាពជួបគ្នាឡើងវិញរបស់ម្តាយកូនតារារូបនេះ ឃើញថាម្តាយ ឌួង ហ្សូរីដា ពិតជារំភើបចិត្ត ក្តុកក្តួលរហូតទប់ទឹកភ្នែកមិនជាប់ពេលបានជួបកូនស្រីបណ្តូលចិត្តក្រោយឃ្លាតគ្នាមួយរយៈពេលមកនេះ។
មិនតែប៉ុណ្ណោះ ហ្សូរីដា ក៏បានភ្ជាប់ជាមួយសារមួយឃ្លាបែបនេះថា៖
សូមទស្សនារូបភាពខាងក្រោម៖