បរទេស៖ ក្រៅពីមានឈ្មោះជា កីឡាករបាល់ទាត់ដ៏ល្បីល្បាញ ដែលតែងតែទទួលបានការគាំទ្រពីទស្សនិកជននៅក្នុងវិស័យមួយនេះហើយនោះ Cristiano Ronaldo ក៏តែងតែទទួលបានការចាប់អារម្មណ៍ និងការតាមដាន ជាមួយនឹងរឿងរ៉ាវក្នុងជីវិតផ្ទាល់ខ្លួន មិនថាជា ភាពហ៊ឺហា ស្ទាយ៍តុបតែងខ្លួន ព្រមទាំងរឿងក្នុងទំនាក់ទំនងស្នេហាតែម្ដង។
ជាក់ស្ដែង ថ្មីៗនេះ ក្រឡេកឃើញថា នៅលើបណ្ដាញសង្គម Instagram របស់ លោក Cristiano Ronaldo ក៏បានបើកបង្ហាញពីរូបភាពថ្មីៗ ដែលជារូបភាពក្នុងគ្រួសារ ស្របពេលដែលបានចេញមក កម្សាន្តជាមួយគ្នាយ៉ាងកក់ក្ដៅ ជាពិសេស ក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើរូបភាពដែលកីឡាករបាល់ទាត់រូបនេះ បានបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹង គូស្នេហ៍ នាង Georgina Rodriguez តែម្ដង។
យ៉ាងណាមិញ ទន្ទឹមនឹង ការបង្ហាញពីភាពរីករាយនៅក្នុង គ្រួសាររបស់ Ronaldo ពោរពេញដោយ សុភមង្គល បែបនេះហើយ បណ្ដាហ្វេនៗអ្នកគាំទ្រ ក៏កាន់តែមានក្ដីរំភើបជំនួស ព្រមទាំងសង្ឃឹម និងជូនពរឲ្យក្រុមគ្រួសារបស់លោក នឹងមានក្ដីសុខយ៉ាងដូច្នេះ រហូតទៅ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖